Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រី ត្រូវពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីផ្តល់សេវាជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​លើកទឹកចិត្ត​ និង​ជំរុញ​ដល់​មន្ត្រី​សុខាភិបាល​ ពិសេស​មន្ត្រី​ផ្នែក​ជំងឺមិនឆ្លង ​ត្រូវ​ពង្រីក​សមត្ថភាព​បន្ថែមទៀត​ ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​គុណភាព ​និង​ប្រសិទ្ធភាព​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​ទទួល​ជួប​សំណេះសំណាល ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផ្តល់​អនុសាសន៍ ជា​គន្លឹះ​សំខាន់ៗ ជូន​ដល់​ថ្នាក់ដឹកនាំ ​នៃ​នាយកដ្ឋាន​ការពារ​សុខភាព សំដៅ​បង្កើន​នវានុវត្តន៍ និង​វឌ្ឍនភាព​ការងារ​បន្ថែមទៀត​ កាលពី​រសៀល​ថ្ងៃទី​ ២១ ​មិថុនា លោក​រដ្ឋមន្ត្រី ​បាន​ផ្តល់នូវ​អនុសាសន៍ ជា​គន្លឹះ​សំខាន់ៗ ដើម្បី​ពង្រឹង​នូវ​ស្មារតី​ការងារ​ជា​ក្រុម ក្រមសីលធម៌ ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​តាម​ការិយាល័យ នៃ​នាយកដ្ឋាន​ការពារ​សុខភាព និង​វិធានការ​ នៃ​កំណែ​ទម្រង់ការ​លើ​ការគ្រប់គ្រង​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ជាពិសេស​ផ្នែក​ជំងឺមិនឆ្លង​ត្រូវតែ​ពង្រឹងពង្រីក​សមត្ថភាព​មន្ត្រី​សុខាភិបាល ដោយសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​លើ​កិច្ច​អន្តរាគមន៍​ពាក់ព័ន្ធ​ទាំង​ក្នុង​ស្ថាប័ន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​លើកកម្ពស់​ចំណេះដឹង ផ្តល់​សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ធ្វើកំណែទម្រង់​វិស័យ​សុខាភិបាល ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា។

​ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី នៃ​នាយកដ្ឋាន​ក្នុង​ការពារ​សុខភាព មានការ​ប្តេជ្ញាចិត្ត ដើម្បី​អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី ក្នុងការ​អនុវត្ត​ការងារ​សម្រេច​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​៕

​អត្ថបទ​ ៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម