សេដ្ឋកិច្ច
ពពាយឡើងថ្លៃកប់ពពក នៅចំពេលដែលក្រក្សត់
តម្លៃបន្លែពពាយបានឡើងថ្លៃដល់ ៥ ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅចំពេលដែលបន្លែប្រភេទនេះ មិនសម្បូរនៅឆ្នាំនេះ។
ជាអាជីវករលក់បន្លែនៅច្បារអំពៅបាននិយាយថា នៅឆ្នាំនេះបន្លែពពាយបានឡើងថ្លៃដល់ ៥ ម៉ឺនរៀលក្នុងមួយគីឡូក្រាមតែពុំមានពពាយលក់ទៀតទេ ហើយបញ្ជាក់ថា បន្លែ២មុខ ដែលឡើងថ្លៃកប់ពពកគឺបន្លែ ពពាយ និងសណ្តែកកួរ។

លោក ណារ៉ាន់ ដែលប្រកបរបរដាំបន្លែបាននិយាយថា ឆ្នាំនេះបន្លែសណ្តែកកួរគឺដើមវាលូតលាស់ល្អប៉ុន្តែអត់ផ្លែសោះ។ មិនខុសពីបន្លែពពាយក៏អញ្ចឹងដែរហើយបើផ្លែសម្បូវិញត្រូវបានក្រុមឈ្មួញទម្លាក់ថ្លៃធ្វើឲ្យកសិករខាតឡុងចុង។
ចំពោះបន្លែស្ពៃវិញឆ្នាំនេះសម្បូណាស់ហើយតម្លៃលក់នៅទីផ្សារបានត្រឹម៣០០០រៀល ប៉ុណ្ណោះហើយបើឈ្មួញចុះទិញដល់ចំការបានត្រឹម១២០០រៀល។

លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅបានទទួលស្គាល់ថា ឆ្នាំនេះបន្លែ ពពាយនិងសណ្តែកកួរមិនសូវមានលក់នោះទេ។ ហើយឈ្មួញក៏ដូច្នោះដែរបើបន្លែណាមិនសូវសម្បូគឺគេតម្លើងថ្លៃណាស់ អញ្ចឹងទេបងប្អូនកសិករយើងតែងរកការបង់ខាតដោយឈ្មួញចេះតែទំលាក់ថ្លៃ។ លោកប្រធានផ្សារបានអំពាវឲ្យបងប្អូនអាជីវករក្នុងផ្សារសូមលក់ដូរកុំតម្លើងថ្លៃពេកព្រោះខ្លាចបាត់ម៉ូយអស់៕


អត្ថបទ៖ នរា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


