Connect with us

កីឡា

Man Utd ជិតតែងតាំងនាយកប្រត្តិបត្តិកីឡាថ្មី

បានផុស

នៅ

ក្លិប Manchester United កាន់តែខិតជិត​ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លិប Newcastle United ក្នុងការនាំយកលោក Dan Ashworth ធ្វើជានាយកប្រត្តិបត្តិកីឡាថ្មីរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ashworth បានឈប់សម្រាកពីការងារតាំងពីខែកុម្ភៈ បន្ទាប់ពីរូបលោកបានប្រាប់ក្លិប Newcastle United ថាចង់ផ្លាស់ទៅទឹកដី Old Trafford។ បច្ចុប្បន្នការ​ចរចា​បាន​កំពុង​បន្ត ខណៈ​ក្រុម​ទាំង​​បាន​ពិភាក្សា​គ្នាជាមួយលក្ខខណ្ឌបន្ថែមទៀត។ បើតាមការរាយការណ៍​ពីប្រភពក្នុងស្រុក ចំពោះលក្ខខណ្ឌក្នុង​កិច្ចព្រមព្រៀង​មួយ​របស់ក្លិបទាំង​២បាន​សម្រេចជាផ្លូវការ​ហើយ។ លោក Ashworth គ្រោងនឹងចាប់ផ្តើមតួនាទីភ្លាមៗ និងផ្ដល់សិទ្ធិ ក្នុងការដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ ដើម្បីពង្រឹងក្រុម Manchester United ឡើងវិញ។

លោក Ashworth បានសាងកេរ្តិ៍ឈ្មោះដ៏គួរឱ្យចាប់អារម្មណ៍ នៅក្នុងវិស័យបាល់ទាត់អង់គ្លេស ក្រោយធ្លាប់ធ្វើការជាមួយសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ក្នុងតួនាទីជានាយកផ្នែកអភិវឌ្ឍន៍​យុវជនកម្រិតខ្ពស់។ លោកត្រូវបានគេផ្តល់កិត្តិយសយ៉ាង​ធំ​ បន្ទាប់ពីផ្លាស់ទៅក្លិប Brighton ដោយសារការបង្កើតផលចំណេញជាច្រើនដល់ក្លិប។ លោក​អាចជាបេក្ខភាពចុងក្រោយក្នុងការរៀបចំរចនាសម្ព័ន្ធបាល់ទាត់របស់ក្លិប Man Utd ឡើងវិញ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម