ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ និងថវិកាដល់សាលាពលទាហានទី៥
ស្បៀងអាហារ ប្រេងឥន្ធនៈ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង យោធភូមិភាគទី៥ បាននាំយកទៅប្រគល់ជូនដល់សាលាពលទាហានទី៥ ដែលស្ថិតក្នុងខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍ថា អង្ករ ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ដែលប្រគល់ជូនដល់សាលាពលទាហានទី៥នាពេលនេះ គឺជាការយកចិត្តទុកដាក់ឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី សម្រាប់ទ្រទ្រង់យោធាចារ្យ ការសិក្សា និងការងារនៅក្នុងសាលា។

ចំណែកឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានយោធភូមិភាគទី៥ បានលើកឡើងថា ថ្នាក់ដឹកនាំសាលា ព្រមទាំងយោធាចារ្យទាំងអស់មានសេចក្តីរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេបញ្ជាការ និងលោកស្រី ដែលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន ដែលបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ដូច្នេះយោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចប្រកបដោយចីរភាពជូនជាតិមាតុភូមិ៕
អត្ថបទ ៖ កោះកែវ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


