Connect with us

ព័ត៌មានជាតិ

ប.ស.ស ផ្សព្វផ្សាយរបបសន្តិសុខសង្គមសម្រាប់អ្នកក្នុងបន្ទុក​សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈដល់មន្ត្រីរាជការខេត្តរតនគិរី

បានផុស

នៅ

ប​.​ស​.​ស​. បានធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​របប​សន្តិសុខ​សង្គម​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ នៃ​រដ្ឋបាល​ខេត្តរតនគិរី ​ដើម្បីឱ្យ​ពួកគេ​បាន​យល់ដឹង​ចូលរួម​អនុវត្ត​ និង​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ ពី ​ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី “​ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​” ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រោម​ឱវាទ​រដ្ឋបាល​ខេត្តរតនគិរី ប្រមាណ​ជាង​ ៣០០​ នាក់ នៅ​ព្រឹក​ថ្ងៃទី​ ១៦ ​កក្កដា លោក ប៉ែន នរៈ​វុ​ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ គឺជា​កម្មវិធី​របស់​រា​ជ​រដ្ឋាភិបាល​បង្កើតឡើង ដើម្បី​ជួយ​ដល់​មន្ត្រី​សាធារណៈ ឱ្យទទួល​បានការ​ថែទាំ​សុខភាព​សម្រាប់​ប្តី ឬ​ប្រពន្ធ និង​កូន​ក្នុងបន្ទុក ដែល​អាច​សម្រួល​ដល់​ការចំណាយ​លើ​បញ្ហា​សុខភាព និង​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​គោលដៅ​រក្សា​លំនឹង​ប្រាក់​ចំណូល​ក្នុង​គ្រួសារ និង​បង្កើន​ផលិតភាព​ការងារ​។

លោក​អគ្គនាយករង ប​.​ស​.​ស​. បាន​បន្តទៀតថា នៅពេល​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​. នោះ​អ្នក​ក្នុងបន្ទុក (​ប្តី ​ឬ​ប្រពន្ធ និង​កូន​នៅក្នុង​បន្ទុក​) នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចជា សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល ដោយ​ឥតគិតថ្លៃ។

ជាមួយគ្នា​នោះដែរ លោក ឌុច ចាន់តូ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ បាន​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​បន្ដ និង​ណែនាំ​ដល់​អ្នក​ដែលមាន​សមាជិក​ក្នុងបន្ទុក​គ្រួសារ ឱ្យ​ចុះឈ្មោះ​ជា​សមាជិក ប​.​ស​.​ស​. ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​របប​សន្ដិសុខ​សង្គម​ដែលមាន​ចែង​ក្នុង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

ក្នុងឱកាស​នោះដែរ លោក សោម សុខ​ធី អនុ​ប្រធាន​នាយកដ្ឋាន​សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ នៃ ប​.​ស​.​ស​. ក៏បាន​ធ្វើ​បទ​បង្ហាញ និង​ពន្យល់​លម្អិត​ព្រមទាំង​ឆ្លើយតប​ទៅនឹង​សំណួរ​សំខាន់ៗ​ មួយចំនួន​ ទាក់ទង​ទៅនឹង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម និង​ការធ្វើ​បច្ចុប្បន្នភាព​ នៃ​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម ជាពិសេស​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​របប​សន្តិ​សុខ​សង្គម​ដល់​សមាជិក​របស់​ខ្លួន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម