ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ការផ្ដល់សេវាសារធាណៈដោយគុណភាព ឆាប់រហ័ស ជាកិច្ចការចម្បងរបស់ក្រសួងព័ត៌មាន
«ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាននៅទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រីបានណែនាំមន្ត្រី ក្រោមឱវាទត្រូវខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបាននិងកំពុងពង្រឹងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវា ក៏ដូចជាដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យបានកាន់រឹងមាំបន្ថែមទៀតជាពិសេសការគ្រប់គ្រងការចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានជាដើម។
គួរឱ្យដឹងថា ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការច្រកចេញចូលតែមួយរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះជាមួយការបន្តធ្វើការកែទម្រង់លើការផ្តល់សេវាសាធារណៈឱ្យល្អប្រសើរ។ ក្រសួងព័ត៌មានបានផ្តល់សេវាមួយចំនួនរួមមានការផ្តល់អាជ្ញាបណ្ណផ្នែកសារព័ត៌មាន ការផ្សព្វផ្សាយពាណិជ្ជកម្ម ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប៉ាណូ អាហ្វីស រោងពុម្ពជាដើម៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ