ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលព្យុះព្រះភិរុណ បណ្តាលឲ្យមានមនុស្សស្លាប់នៅ វៀតណាម
តាមការចុះផ្សាយរបស់ VN Express សម្រាប់ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤, ឥទ្ធិពលនៃព្យុះ ព្រះភិរុណ នៅប្រទេសវៀតណាម បានបង្កជាជំនន់ទឹកភ្លៀងនិងបំណាក់ដី ដោយពេលនេះ បណ្តាលឲ្យមានមនុស្សស្លាប់និងបាត់ខ្លួនជាបន្តបន្ទាប់។

នៅស្រុក Mai Son និង Thuan Chau នៃខេត្ត Son La ភាគពាយព្យប្រទេសវៀតណាម មនុស្សចំនួន៣នាក់ត្រូវបាត់បង់ជីវិត ខណៈ៥នាក់បាត់ខ្លួន ដោយសារតែភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ និងបំណាក់ដី ដែលវាយប្រហារនាពេលព្រឹកព្រលឹមថ្ងៃពុធ។
២ថ្ងៃមកហើយ ភ្លៀងធ្លាក់ខ្លាំងនៅស្រុក Mai Son ធ្វើឲ្យទឹកហូរចុះពីលើភ្នំ បុកសំដៅទៅទីប្រជុំជន ខណៈភិបាលស្រុកនិយាយថា “ទំហំនៃការបំផ្លិចបំផ្លាញគឺធំធេង ដែលយើងមិនអាចវាយតម្លៃបានភ្លាមៗនោះទេ”។

សូមបញ្ជាក់ថា មុនវាយប្រហារខេត្ត Son La, ព្យុះព្រះពិរុណ ក៏បង្កការបំផ្លិចបំផ្លាញខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាមផងដែរ ដោយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី ដូចគ្នា។
នៅ Quang Ninh ឥទ្ធិពលព្យុះនេះ បានបង្កជាទឹកជំនន់តាមដងផ្លូវ ព្រមទាំងបោកបំបាក់ដើមឈើទៀតផង ជាហេតុបណ្តាលឲ្យមានការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន។

មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរក្រុង Hai Phong ក៏ប្រកាសបិទសាលារៀន និងអាជីវកម្មមួយចំនួនផងដែរ ដើម្បីបង្ការកុំឲ្យគ្រោះថ្នាក់ណាមួយកើតឡើង។
សូមបញ្ជាក់ថា ព្រះភិរុណ គឺជាព្យុះធំទីពីរនៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ បន្ទាប់ពីព្យុះទីមួយ ដែលបក់បោកកាលពីខែឧសភា ហើយទីភ្នាក់ងារឧតុនិយមវៀតណាម បានចេញការព្រមានថា ឆ្នាំនេះ នឹងមានព្យុះពី១១ទៅ១៣ កកើតក្នុងសមុទ្រចិនខាងត្បូង ខណៈក្នុងនោះ នឹងមានចន្លោះពី ៥ទៅ ៧ ដែលអាចវាយប្រហារដីគោកវៀតណាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះព្រះភិរុណ បង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ប្រទេសវៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


