ព័ត៌មានជាតិ
ភាគីពាក់ព័ន្ធ៖ កម្ពុជាត្រូវមាន“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីលើកតម្លៃ និងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាន
អ្នកសារព័ត៌មានតំណាងឱ្យសមាគម អង្គភាពសារព័ត៌មាន និងភាគីពាក់ពន្ធ័ក្នុងវិស័យព័ត៌មាន បានបញ្ជាក់ពីភាពចាំបាច់ដែលត្រូវមាន “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៍វិជ្ជាជីវៈ និងលើកតម្លៃនិងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ការបញ្ជាក់របស់អ្នកសារព័ត៌មានចំពោះភាពចាំបាច់ក្នុងការបង្កើតឱ្យមាន “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន “ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីតំណាងអង្គការ UNESCO ក្លឹបអ្នកកាសែតកម្ពុជា សមាគម សម្ព័ន្ធសារព័ត៌មាន និង មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ប្រមាណជាង ២០០នាក់ ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយសម្រាប់អ្នកសារព័ត៌មានដើម្បីពិនិត្យពិគ្រោះយោបល់លើសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងក៏ជាឧបករណ៍គតិយុត្តរួមមួយសម្រាប់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាគោរពប្រតិបត្តិសំដៅលើកកម្ពស់ និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

លោករដ្ឋមន្ត្រីបានថ្លែងថា ធម្មនុញ្ញសារព័ត៌មាននេះត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃសំណើនិងសំណូមពរ ក៏ដូចជាមតិយោបល់របស់អ្នកសារព័ត៌មាន។ កាលពីពេលកន្លងមកនេះ អ្នកសារព័ត៌មានត្រូវបានផ្តល់ក្រដាសសមួយសន្លឹករួមនឹងប៉ិចដើម្បីសរសេរលើកឡើងនូវអ្វីដែលខ្លួនចង់បានដើម្បីការពារសិទ្ធិខ្លួន និងអ្វីដែលត្រូវធ្វើនិងមិនត្រូវធ្វើដើម្បីតម្លៃវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញ នូវសារៈសំខាន់នៃរៀបចំឱ្យមាន “ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ក្នុងគោលបំណងធានាសុខដុមនីយកម្ម និងសង្គតិភាពនៃក្រមសីលធម៌វិជ្ជាជីវៈ ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បង្កើតនិយាមប្រតិបត្តិរួមដែលជាគោលការណ៍គ្រឹះសម្រាប់អ្នកប្រកប អាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ហើយក៏ជាការរៀបចំនិងធានាសណ្ដាប់ធ្នាប់របៀប រៀបរយនៃវិជ្ជាជីវៈសារព័ត៌មាន លើកកម្ពស់គុណតម្លៃ និងឥទ្ធិពលជាវិជ្ជមាននៃវិជ្ជាជីវៈសារព័ត៌មាន ជាអំណាចទី៤ ក្នុងសង្គមកម្ពុជា។

ទន្ទឹមនេះ ក៏បន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ជាផ្នែកមួយសម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការការពារសុវត្ថិភាពអ្នកសារព័ត៌មាន។
លោក នេត្រ ភក្ត្រា ក៏បានធ្វើការបញ្ជាក់ដែរថា ការរៀបចំឱ្យមាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយធានាសន្តិសុខព័ត៌មាននៅកម្ពុជា និងបញ្ជ្រាបការយល់ដឹងអំពីភាពចាំបាច់នៃការអនុវត្តប្រកបដោយសុខុដុមនីយកម្ម ក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ នូវគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន ខណៈគ្រប់តួអង្គទាំងអស់ត្រូវសម្របខ្លួនទៅតាមការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យា និងបញ្ញាសប្បនិម្មិត (AI)។

ទន្ទឹមនេះក៏ជាការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកបដោយតុល្យភាព និងមានប្រភពច្បាស់លាស់ ហើយចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពជឿជាក់ និងទុកចិត្តក្នុងសង្គមជាតិទាំងមូល សំដៅលើកកម្ពស់វិស័យសារព័ត៌មាន ដែលជាអំណាចទី៤ តាមគន្លងមាគ៌ានៃសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងការរួមចំណែកការពារ និងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


