សន្តិសុខសង្គម
ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់
ផ្លូវបេតុងប្រវែងជិត៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងស្រង៉ែ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ការជូនដំណឹងនៅលើគេហទំព័ររបស់លេខាធិការដ្ឋាន គ ជ អ ប បានប្រកាសដាក់ឲ្យដេញថ្លៃជាសាធារណៈកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ផ្លូវបេតុងអាមេប្រវែង៥៨៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ជាង៣៨២លានរៀលនោះ។ បែរជាត្រូវបានគណៈកម្មការលទ្ធកម្មឃុំគោកស្រុកសម្រេចយ៉ាងតក់ក្រហល់ជ្រើសរើសយកការចរចាយកក្រុមហ៊ុនស្ងាត់ៗ មកសាងសង់ផ្លូវនេះទៅវិញ ដោយយោងពីភាពលំបាកការធ្វើដំណើរ របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ស្របរដូវវស្សាផង ឃុំរៀបនិតិវិធីស្នើសុំទៅរដ្ឋបាលខេត្តតែម្តង ដើម្បីស្វែងរកភាពស្របច្បាប់ រួចចាត់ដាក់ឲ្យក្រុមហ៊ុនឈ្មោះ យ៉េន ស៉ីនួន ជាអ្នកកសាង ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេច៥០ភាគរយហើយ។

ជុំវិញបញ្ហានេះ ត្រូវបានមហាជនគេរិះគន់ចំៗថា ការរៀបចំបែបនេះ គឺគណៈកម្មការលទ្ធកម្មរំលោភបំពាននិតិវិធី ព្រោះការប្រកាសបើកសំណើធ្វើបានតែម្តងគត់ ពុំទាន់គ្រប់លក្ខណៈនៅឡើយទេ។ ប្រជាពលរដ្ឋនៅភូមិត្រពាំងស្រង៉ែបានឲ្យដឹងថា គាត់សប្បាយចិត្តនៅពេលដែលទទួលបានផ្លូវបេតុងនេះណាស់ ព្រោះវាជួយដល់ប្រយោជន៍យ៉ាងច្រើនដល់ជីវភាពរស់នៅដល់ពលរដ្ឋក្នុងតបន់នេះ។ តែផ្លូវដែលក្រុមហ៊ុនធ្វើដីទ្រាប់បាតក្រោមឈូសឆាយបង្ហាប់ថែមដីប្រហែល១០ឡាន ធ្វើឲ្យបាត់គុណភាពផ្លូវ គាត់មិនយល់ដែរបញ្ហានឹង។
ទាក់ទិនទៅនឹងការសាងសង់ផ្លូវនេះ លោក គុយ ជឿន មេឃុំគោកស្រុកបានបញ្ជាក់ថា ខ្សែមួយផ្លូវនេះជាផ្លូវអាទិភាព ដែលត្រូវធ្វើការសាងសង់ឲ្យបានឆាប់រហ័ស ហើយបានប្រកាសដាក់ឲ្យដេញថ្លៃម្តងរួចមកហើយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ តែត្រូវបានលើកពេលនៃការដេញថ្លៃ។ ដូចនេះបើរង់ចាំការប្រកាសដាក់ដេញថ្លៃម្តងទៀតរដូវវស្សានឹងឈានមកដល់ និងមានទឹកភ្លៀងធាក់ច្រើនមិនអាចសាងសង់បាន ដូចនេះយើងធ្វើយ៉ាងណាឲ្យគម្រោងផ្លូវបេតុងអាមេនេះ សាងសង់មុនរដូវភ្លៀងធ្លាក់ និងឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងភូមិទូទាំងឃុំ។ ដំបូងថាដាក់ឲ្យដេញដែរ តែវាមិនគ្រប់ចំនួនទើបចរចាយកតែម្តងទៅ។ តែយើងក៏បានស្នើសតាមរយៈ ស្រុក ទីចាត់ការផែនការវិនិយោគ ទៅលោកអភិបាលខេត្តរួបទើបសាងសង់ផ្លូវនេះ។ ព្រោះឃុំចំណេញផ្លូវបានវែងរហូតដល់៦០០ម៉ែត្រឯណោះ ជាមួយក្រុមហ៊ុនមានការចុះកិច្ចកុងត្រាច្បាស់លាស់ មានការបង្ហាប់ដីទ្រាប់បាតក្រោមផ្លូវខាងបច្ចេកទេសគេពិនិត្យ និងប្រើដែកប្រភេទថ្នាំងអំពៅប៉ុនៗកូនដៃ បើមិនអនុវត្តន៏តាមវិធានកិច្ចកុងត្រាទេ គឺមិនឲ្យសិទ្ធិក្នុងការសាងសង់នោះទេ ។

លោក សឺង គិរីវណ្ឌី នាយកទីចាត់ការ ផែនការ និងវិនិយោគខេត្តក៏បានបញ្ជាក់ដែរថា រឿងនេះខាងទីចាត់ការមិនបានដឹងដែរ ក្រោយមកទើបដឹងថា គឺមានការស្នើសុំពីគណៈកម្មការលទ្ធកម្ម និងមានឯកភាពពីលោកអភិបាលខេត្តទៀតទើបក្រុមហ៊ុននេះហ៊ានធ្វើ សំខាន់មានខេត្តទទួលស្គាល់គឺស្របច្បាប់ហើយ ៕
អត្ថបទ៖ សាន វិឡែម





-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៨ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


