សន្តិសុខសង្គម
ផ្ដន្ទាទោសបុរស-ស្ត្រីវៀតណាម ៦ នាក់ ដាក់ពន្ធនាគារពី ១៥ ឆ្នាំ ដល់ ២០ ឆ្នាំ
បុរស-ស្ត្រីជនជាតិវៀតណាមចំនួន ៦ នាក់ ត្រូវបានតុលាការកម្ពុជាកាត់ទោស និងផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ដល់ ២០ ឆ្នាំ ពាក់ព័ន្ធបទល្មើសចាប់ឃុំឃាំង និង បង្ខាំងមនុស្សខុសច្បាប់មានស្ថានទម្ងន់ទោស(ធ្វើទារុណកម្មឃោរឃៅលើជនជាតិវៀតណាមដូចគ្នាដើម្បីជំរិតទារប្រាក់)។ ជនជាប់ចោទទាំងអស់ ក៏ត្រូវបានតុលាការសម្រេចបណ្ដេញចេញពីទឹកដីកម្ពុជា ក្រោយអនុវត្តទណ្ឌកម្មទោសចប់។

ជនជាប់ចោទទាំង ៦ នាក់ ដែលតុលាការសម្រេចផ្ដន្ទាទោសនេះរួមមាន ៖ ទី១/ឈ្មោះ LE MING HAU ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ។ ទី២/ឈ្មោះ TRAN VAN CONG ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ។ ទី៣/ ឈ្មោះ NGUYEN VAN SANG ភេទប្រុស អាយុ ៥១ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ។ ទី៤/ ឈ្មោះ DO LUONG TRUNG ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ។ ទី៥/ឈ្មោះ NGUYEN VAN DUNG ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ។ ទី៦/ឈ្មោះ THANH THUY ភេទស្រី អាយុ ៤១ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ។
លោក កេត សុជាតិ ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្នុងរឿងក្ដីនេះបានបញ្ជាក់ថា ក្នុងករណីជនជាប់ចោទកើតទុក្ខមិនសុខចិត្តនឹងសាលក្រមសម្រេចបែបនេះ ពួកគេអាចប្ដឹងសាលាឧទ្ធរណ៍បានតាមកំណត់ច្បាប់។

សូមបញ្ជាក់ថា រឿងក្ដីជនជាតិវៀតណាមចាប់បង្ខាំងជនជាតិវៀតណាមដូចគ្នា ដើម្បីជំរិតទារប្រាក់នេះ ត្រូវបានក្រុមប្រឹក្សាសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកចៅក្រម កេត សុជាតិ និងតំណាងអយ្យការ លោក ស៊ីន រក្សា បើកសវនាការ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ហើយទើបតែលើកមកប្រកាសសាលក្រម នារសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ។
គួររំលឹកថា នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ បានចាប់ខ្លួនជនជាតិវៀតណាមប្រុស-ស្រីចំនួន ៦ នាក់ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងធ្វើទារុណកម្ម និង ជំរិតទារប្រាក់ពីជនរងគ្រោះជាជនជាតិវៀតណាមដូចគ្នា។
តាមរបាយការណ៍របស់តុលាការក្នុងពេលជំនុំជម្រះបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាក្រុមចាប់ជំរិតខាងលើ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ TRUONG VANCAN ភេទប្រុស ជាជនជាតិវៀតណាមដូចគ្នា បានប្ដឹងចោទប្រកាន់ជនសង្ស័យទាំង ៦ នាក់ ពីបទចាប់បង្ខាំង ធ្វើ ទារុណកម្ម និងជំរិតទារប្រាក់ កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្ដឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងបើកការស៊ើបអង្កេត និង ស្រាវជ្រាវ រយៈពេលច្រើនថ្ងៃ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង ៦ នាក់នោះ។
បន្ទាប់ពីចាប់ខ្លួនយោងតាមពាក្យបណ្ដឹង និង ចម្លើយជនសង្ស័យទាំងអស់ស៊ីសង្វាក់ពាក់ព័ន្ធទៅនឹងបទល្មើស សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឃុំខ្លួនបណ្ដោះអាសន្ន និងផ្ដន្ទាទោសតាមច្បាប់កម្ពុជានាពេលនេះ៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


