ព័ត៌មានអន្ដរជាតិ
ទឹកជំនន់វាយប្រហារស៊ូដង់បណ្តាលឲ្យមនុស្សយ៉ាងតិច៣២នាក់ស្លាប់ និង ១០៧ នាក់រងរបួស
មនុស្សយ៉ាងហោចណាស់ ៣២នាក់បានស្លាប់ និង១០៧នាក់ផ្សេងទៀតរងរបួស ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលបានវាយប្រហាររដ្ឋជាច្រើនរបស់ប្រទេសស៊ូដង់ដែលកំពុងហែកហួរដោយសារសង្គ្រាមនៅតំបន់អាហ្រ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua កាលពីថ្ងៃទី០៦ខែសីហានេះ។

អគ្គនាយកដ្ឋានសង្គ្រោះបន្ទាន់សុខភាពបានចេញសេចក្តីថ្លែងការណ៍មួយថា «រដ្ឋចំនួនប្រាំពីរត្រូវបានរងផលប៉ះពាល់ដោយភ្លៀងនិងទឹកជំនន់ហើយផ្ទះចំនួន៥៥៧៥ត្រូវបានខូចខាត» ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បាននាំឲ្យមានជំងឺរាគជាច្រើនករណី ដោយក្នុងនោះមាន១០២ករណីនៅរដ្ឋ Kassala រដ្ឋ Khartoum ៤ ករណី និងរដ្ឋ Gezira ចំនួន ១៦ ករណី។ ប៉ុន្តែស្ថានភាពសុខភាពនៅក្នុងរដ្ឋផ្សេងទៀតមានស្ថិរភាព ដោយក្រសួងមានការព្រួយបារម្ភនិងចាត់វិធានការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរដូវវស្សា។
ជាមួយគ្នានេះអាជ្ញាធរឧតុនិយមស៊ូដង់ បានរំពឹងថា នឹងមានការកើនឡើងនៃកម្រិតទឹកនៃទន្លេ Gash ដែលហូរកាត់ទីក្រុង Kassala រដ្ឋធានីនៃរដ្ឋ Kassala ខណៈប្រជាពលរដ្ឋត្រូវបាននែនាំឲ្យមានប្រុងប្រយ័ត្ន និងនៅឲ្យឆ្ងាយពីមាត់ទន្លេ។

ទឹកជំនន់កើតឡើងប្រចាំឆ្នាំក្នុងប្រទេសស៊ូដង់ ដែលជាធម្មតានៅចន្លោះខែមិថុនាដល់ខែតុលា។ ក្នុងរយៈពេលបីឆ្នាំមកនេះ ភ្លៀងធ្លាក់ខ្លាំងបានឆក់យកជីវិតមនុស្សរាប់រយនាក់ និងបំផ្លាញដីកសិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈរដូវវស្សាឆ្នាំនេះបានបន្ថែមភាពលំបាកបន្ថែមដល់អ្នករងគ្រោះដោយសារជម្លោះដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)។
សូមរំឭកថាប្រទេសស៊ូដង់បាននិងកំពុងជួបប្រទះជម្លោះដ៏សាហាវរវាង SAF និង RSF ចាប់តាំងពីថ្ងៃទី១៥ខែមេសាឆ្នាំ ២០២៣ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតយ៉ាងហោចណាស់ ១៦៦៥០។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយបានឱ្យដឹងថាមនុស្សប្រមាណ ១០,៧លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុកនៅក្នុងប្រទេសស៊ូដង់ ដោយមានប្រហែល ២,២លាននាក់ផ្សេងទៀតកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


