ព័ត៌មានជាតិ
លោក វង្ស ពិសេន អំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋ កុំចាញ់បោកតាមញុះញង់របស់ក្រុមជ្រុលនិយម
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កុំចាញ់បោកតាមការឃោសនាញុះញង់ឱ្យធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗដល់ក្រុមប្រឹក្សាស្រុក-ឃុំ រដ្ឋអំណាចមូលដ្ឋាន និងមន្រ្តីក្រុមការងារចុះមូលដ្ឋានស្រុកពារាំង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅស្រុកពារាំង។
លោកអគ្គមេបញ្ជាការកងទ័ព វង្ស ពិសេន និងជាប្រធានក្រុមការងារររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងខិតខំបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដើម្បីការពារបូរណភាពដែនដីឲ្យបានរឹងមាំយូរអង្វែង។

ក្នុងន័យនេះ លោកអគ្គមេបញ្ជាការ បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងត្រូវជឿទុកចិត្ត គាំទ្រដល់រាជរដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA)។
គួរជម្រាបថា ថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងតែញុះញង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលយកបញ្ហានៅប្រទេសបង់ក្លាដេស មកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានភ្ជាប់ជាមួយនឹងករណីតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV។ ប៉ុន្តែការប៉ុនប៉ងបង្កចលាចលឱ្យមានភាពវឹកវរ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ចាត់ទុកថា ការប្រើមធ្យោបាយហិង្សាមិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

ហេតុដូច្នេះ កងយោធពលខេមរភូមិន្ទ បានប្រកាសត្រៀមកម្ទេចរាល់ឧបាយកលបំផ្លាញជាតិ បំផ្លាញសន្តិភាព និងបង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


