ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពគ្នាបន្តជំរុញក្រុមហ៊ុនឥណ្ឌូណេស៊ីមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា
កម្ពុជា និងឥណ្ឌូណេស៊ី បានឯកភាពគ្នាបន្តជំរុញក្រុមហ៊ុនឥណ្ឌូណេស៊ីមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា ពិសេសការវិនិយោគលើការផលិតស្រូវអង្ករ។ ការឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី ដែលដឹកនាំកិច្ចប្រជុំដោយប្រមុខការទូតនៃប្រទេសទាំងពីរ ជាសហប្រធាន។

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ភាគីទាំងពីរ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជារួមក្នុងវិស័យនានា ចាប់តាំងពីកិច្ចប្រជុំលើកចុងក្រោយ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
លើទំនាក់ទំនងវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរ កត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើងដល់លើស ១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងបានឯកភាពពន្លឿនការពិភាក្សាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្គរ។ ភាគីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិសុខស្បៀង និងបានអះអាងពីការប្តេជ្ញាក្នុងការពន្លឿនការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម ដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០២៣ និងអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច-មធ្យម។

កិច្ចប្រជុំ ក៏បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងវិនិយោគរបស់ឥណ្ឌូណេស៊ី ហើយបានស្វាគមន៍គោលបំណងរបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី Perum BULOG ក្នុងការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដូចជា ម៉ាស៊ីនកិនស្រូវ និងឃ្លាំង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាថ្ងៃទី២២ ខែសីហានេះ។
ជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ ឥណ្ឌូនេស៊ី ដើម្បីរក្សាបានសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។ ក្នុងជំនួបលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងហ្សាកាតា លោក ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជាបានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន២៥ម៉ឺនក្នុងមួយឆ្នាំនេះ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


