ព័ត៌មានអន្ដរជាតិ
លោក គីម អំពាវនាវឲ្យផលិតដ្រូនអត្តឃាតឲ្យបានច្រើនថែមទៀត
លោក គីម ជុងអ៊ុន (Kim Jong Un) បានអំពាវនាវឲ្យមានការអភិវឌ្ឍ និងការផលិត «ដ្រូនអត្តឃាត» បន្ថែមទៀត ខណៈដែលបុរសខ្លាំងកូរ៉េខាងជើងរូបនេះបានចុះត្រួតពិនិត្យ «ការសាកល្បងសមត្ថភាព» ដោយជោគជ័យ នៃដ្រូនប្រយុទ្ធ និងចារកម្មជាច្រើនប្រភេទរបស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី២៦ខែសីហាថា លោក គីម បានមើលការសាកល្បងនៃដ្រូនដែលបើកការវាយប្រហារតាមដែនសមុទ្រ និងដីគោកជាច្រើន ដែលបង្កើតឡើងដោយវិទ្យាស្ថាន Drone របស់កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ KCNA ផ្សាយថា ដ្រូនទាំងអស់នោះបាន «កំណត់អត្តសញ្ញាណ និងកម្ទេចគោលដៅបានយ៉ាងត្រឹមត្រូវ បន្ទាប់ពីហោះហើរតាមផ្លូវកំណត់ទុកជាមុនផ្សេងៗគ្នា»។
រូបថតដែលភ្ជាប់មកជាមួយរបាយការណ៍របស់ KCNA បានបង្ហាញពីរូបភាពមិនច្បាស់នៃដ្រូនអត្តឃាតពណ៌សចំនួន២គ្រឿងវាយប្រហារគោលដៅ រួមទាំងរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលដែលបង្ហាញពីដ្រូន១គ្រឿងបានបំផ្លាញនូវអ្វីដែលមើលទៅដូចជាគំរូនៃរថក្រោះប្រយុទ្ធ K-2 ដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូង។

បន្ទាប់ពីឃើញពីជោគជ័យ និងសារៈសំខាន់កាន់តែខ្លាំងឡើងរបស់ដ្រូននៅលើសមរភូមិ មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ការអភិវឌ្ឍប្រភេទអាវុធផ្សេងៗគ្នា និងការបង្កើនសមត្ថភាពប្រយុទ្ធជាលំដាប់របស់ដ្រូន គឺជារឿងចាំបាច់ក្នុងការត្រៀមខ្លួនសម្រាប់សង្គ្រាម ដើម្បីប្រើប្រាស់នៅក្នុងកងពលថ្មើរជើងយុទ្ធសាស្ត្រ និងអង្គភាពប្រតិបត្តិការពិសេស ក៏ដូចជាដ្រូនឈ្លបយកការណ៍យុទ្ធសាស្ត្រ និងដ្រូនវាយប្រហារពហុបំណង។
សូមបញ្ជាក់ថា នៅឯពិព័រណ៍អាវុធ និងព្យុហយាត្រាយោធាកាលពីខែកក្កដាឆ្នាំ២០២៣ ទីក្រុងព្យុងយ៉ាងបានបង្ហាញជាលើកដំបូងនូវប្រភេទដ្រូនថ្មីចំនួន២ដែលមានលក្ខណៈស្រដៀងទៅនឹងដ្រូន Global Hawk ខ្នាតធំ និងដ្រូន Reaper ខ្នាតមធ្យមរបស់សហរដ្ឋអាមេរិក។
កាលពីខែមករា កូរ៉េខាងជើងបាននិយាយថា ខ្លួនក៏បានសាកល្បងដ្រូនវាយប្រហារក្រោមទឹក ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ហើយត្រូវបានរចនាឡើងដើម្បីកម្ទេចនាវាកងទ័ពជើងទឹក និងកំពង់ផែ។ ការសាកល្បងនេះធ្វើឡើងជាការឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹករួមគ្នាដោយកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។
មិនខុសពីលើកមុន ការសាកល្បងដ្រូនអត្តឃាតចុងក្រោយនេះ បានកើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ ដែលលោក គីម អះអាងថាវាជាសមយុទ្ធសម្រាប់ការឈ្លានពាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


