ព័ត៌មានជាតិ
សមិទ្ធផលថ្មីនាឡិកាកម្ពស់ ៣៥ ម៉ែត្រ នៅខេត្តកំពត ទទួលការសរសើរពីនាយករដ្ឋមន្រ្តីកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពតដែលបានខិតខំបង្កើតសមិទ្ធផលថ្មីនាឡិកាដ៏ធំបន្ថែមពីរូបសំណាកសេះសមុទ្រ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក មកទស្សនានៅខេត្តកំពត ។


នៅថ្ងៃទី៣០ ខែសីហាម្សិលមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្រនាឡិកាដ៏ធំមានកម្ពស់ខ្ពស់ជាងនៅកម្ពុជាមួយទៀត បានក្លាយជាជាសមិទ្ធផលថ្មីមួយទៀត ដែលបានផ្តល់ភាពទាក់ទាញ និងលើកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្រខេត្តកំពត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសើរដល់រដ្ឋបាលខេត្តកំពត ដែលបានខិតខំបង្កើតសមិទ្ធផលថ្មី រួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហើយបន្ថែមជាជម្រើសសម្រាប់មហាជនអញ្ជើញទៅទស្សនា។


នាឡិកាខ្នាតធំ មានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិកាមានទំហំអង្កត់ផ្ចិត ៩,៧០ ម៉ែត្រ មានរេចនាបទបែបខ្មែរ បានសាងសង់ឡើងនៅទីតាំងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត ក្នុងខេត្តកំពត កាន់តែច្រើនឡើងបន្ថែមទៀត។
ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្ត មានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេស លោកអភិបាលខេត្ត បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ៕


អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


