ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រងការចោទប្រកាន់ថាទិញពាណិជ្ជកម្មលើ Google ដើម្បីបង្ខូចឈ្មោះស្ថាប័ន UN
រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីរឿងទិញការផ្សាយពាណិជ្ជកម្មនៅលើ Google ដើម្បីបង្ខូចកិត្តិយសទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) និងរារាំងដល់ការបរិច្ចាគជំនួយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ UNRWA កាលពីថ្ងៃទី៣១ខែសីហា។

លោក Philippe Lazzarini ប្រធាន UNRWA បានប្រកាសនៅលើបណ្ដាញសង្គម X ដើម្បីបរិហារអំពីអ្វីដែលលោកបានពិពណ៌នាថាជា «យុទ្ធនាការព័ត៌មានមិនពិត» ធ្វើឡើងដោយអ៊ីស្រាអែល ចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។ លោក Lazzarini បាននិយាយថា «ការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានខុស នៅតែបន្តត្រូវបានប្រើប្រាស់ធ្វើជាអាវុធក្នុងសង្គ្រាមតំបន់ហ្គាហ្សា»។
លោកបានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថាបានទិញការផ្សាយពាណិជ្ជកម្មរបស់ Google ដើម្បីរារាំងអ្នកប្រើប្រាស់ពីការផ្ដល់ជំនួយដល់ UNRWA និងដើម្បីអនុវត្តយុទ្ធនាការបរិហារកេរ្តិ៍ប្រឆាំងនឹងស្ថាប័នអង្គការសហប្រជាជាតិ។ លោក Lazzarini បានកត់សម្គាល់ថា៖ «UNRWA គឺជាអង្គការមនុស្សធម៌ដ៏ធំបំផុតដែលឆ្លើយតបទៅនឹងវិបត្តិនៅហ្គាហ្សា» ដោយសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនត្រឹមតែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ទីភ្នាក់ងារប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតក្រុមការងាររបស់ខ្លួនផងដែរ។
លោក Lazzarini បានអំពាវនាវឲ្យបញ្ចប់ «ទង្វើដោយចេតនា» ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានជំរុញឲ្យមានការស៊ើបអង្កេតលើបញ្ហានេះ។ លោកក៏បានរិះគន់ក្រុមហ៊ុនជាច្រើន រួមទាំងបណ្ដាញសង្គមផងដែរ សម្រាប់ការទទួលយកផលចំណេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបានចាត់វិធានការរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពទាំងនោះ។
អ៊ីស្រាអែល បានជំរុញជាយូរមកហើយនូវការបិទ UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិតែមួយគត់ ដែលមានកាតព្វកិច្ចជាពិសេស ក្នុងការដោះស្រាយតម្រូវការមូលដ្ឋានរបស់ជនភៀសខ្លួនប៉ាឡេស្ទីន។ UNRWA ត្រូវបានបង្កើតឡើងដោយសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៤៩ សម្រាប់ផ្តល់ជំនួយ និងការការពារដល់ជនភៀសខ្លួននៅហ្ស៊កដានី ស៊ីរី លីបង់ តំបន់ West Bank និងតំបន់ហ្គាហ្សាស្ទ្រីប៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


