ព័ត៌មានអន្ដរជាតិ
ព្យុះកំណាច យ៉ាកជី៖ វៀតណាម បិទព្រលានយន្តហោះនិងជម្លៀសមនុស្សជាង ១៣ ០០០នាក់
វៀតណាម បានបិទព្រលានយន្តហោះចំនួន៤កន្លែងនិងជម្លៀសមនុស្សជាង១៣ ០០០នាក់ ដោយសារតែឥទ្ធិពលដ៏ខ្លាំងនៃព្យុះ យ៉ាកជី ដែលគេព្យាករថា នឹងវាយប្រហារប្រទេសនេះធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ទី៧ខែកញ្ញា។

យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម, ព្រលានយន្តហោះ Van Don, Cat Bi, Noi Bai និង Tho Xuan នឹងត្រូវបិទជាបណ្តោះអាសន្ននៅថ្ងៃនោះ ព្រោះតែព្យុះនេះមានកម្លាំងខ្លាំង អាចបង្កហានិភ័យនៃគ្រោះមហន្តរាយ គំរាមកំហែងដល់សុវត្ថិភាពនៅអាកាសយានដ្ឋាន។
ស្របពេលជាមួយគ្នានោះ ប្រជាជនវៀតណាមជាង ១៣ ០០០នាក់ដែលរស់នៅតាមកន្លែងងាយរងគ្រោះដូចជា Hai Phong, Quang Ninh និង Thai Binh ក៏ត្រូវបានជម្លៀសផងដែរ។

អ្នកទាំងនោះ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋដូចជានៅតាមសាលារៀន និងអាផាតមិនជាដើម។
មិនត្រឹមប៉ុណ្ណឹង ទីក្រុង Hai Phong ក៏សម្រេចចិត្តបិទសាលាហើយឲ្យសិស្សរៀនតាមអនឡាញវិញ ដើម្បីធានាសុវត្ថិភាពសិស្ស កុំឲ្យជួបគ្រោះថ្នាក់ពេលធ្វើដំណើរទៅរៀន។

វិធានការទាំងនេះធ្វើឡើង បន្ទាប់ពី យ៉ាកជី បានវិវឌ្ឍខ្លួនទៅជាព្យុះទីហ្វុងកំណាច ជាមួយខ្យល់ល្បឿន២០១គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយសារតែកម្លាំងរបស់ខ្លាំងបែបនេះហើយ ទើបវៀតណាម ប្រញាប់ប្រញាល់ដាក់ចេញវិធានការចាំបាច់ទាំងអស់ ធ្វើយ៉ាងណា ដើម្បីធានាសុវត្ថិភាពប្រជាជនខ្លួនឲ្យបាន៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ