ព័ត៌មានអន្ដរជាតិ
ថ្នាំថ្លៃបំផុតលើពិភពលោក មួយដូសជាង២លានដុល្លារ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់
ថ្នាំថ្លៃបំផុតនៅលើពិភពលោកដែលមានតម្លៃរហូតដល់ទៅ ១.៨លានផោន (២,៤៨៩,២៦៥ដុល្លារ) ក្នុងមួយដូស ត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់សម្រាប់សេវាកម្មសុខភាពជាតិអង់គ្លេស (NHS)។
នេះមានន័យថា កុមាររហូតដល់ទៅ៨០នាក់ក្នុងមួយឆ្នាំ ដែលកើតមកមានជំងឺសាច់ដុំមិនលូតលាស់ អាចទទួលបានការព្យាបាលផ្លាស់ប្តូរជីវិតបន្ទាប់ពី NHS ឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់នេះ។
កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនព្យាបាលហ្សែន Novartis ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ថ្នាំឈ្មោះ Zolgensma ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺសាច់ដុំឆ្អឹងខ្នង ដែលជាជំងឺធ្ងន់ធ្ងរ ជះឥទ្ធិពលដល់សរសៃប្រសាទក្នុងខួរឆ្អឹងខ្នងហើយបណ្តាលឲ្យខ្វិន។
ថ្នាំនេះអាចចម្លងហ្សែនដែលកំពុងបាត់បង់ ដើម្បីស្តារមុខងារសរសៃប្រសាទនិងសាច់ដុំឡើងវិញ។ វាអាចជួយឲ្យកុមារដកដង្ហើមបាន ដោយមិនចាំបាច់មានឧបករណ៍ជំនួយខ្យល់ដកដង្ហើម អាចអង្គុយ វារនិងដើរ។
ទោះបីជាការព្យាបាលត្រូវបានគេរាយការណ៍ថា មានតម្លៃជិត១.៨លានផោនក្នុងមួយដូសក៏ដោយ ប៉ុន្តែ NHS អង់គ្លេសនិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដូច្នេះអ្នកជំងឺអាចទទួលបានថ្នាំក្នុងតម្លៃមួយដែលសមរម្យសម្រាប់អ្នកបង់ពន្ធ។
លោក Sir Simon Stevens ប្រធាន NHS អង់គ្លេសបានកោតសរសើរចំពោះកិច្ចព្រមព្រៀងនេះថាជា “អ្នកផ្លាស់ប្តូរជីវិត”។
លោកនិយាយថា “ជំងឺសាច់ដុំឆ្អឹងខ្នង គឺជាបុព្វហេតុឈានមុខគេនៃការស្លាប់ក្នុងចំណោមទារកនិងក្មេង ហើយនេះជាមូលហេតុដែល NHS អង់គ្លេសខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យការព្យាបាលអាចធ្វើទៅបាន ហើយធ្វើការចរចាប្រកបដោយជោគជ័យដើម្បីធានាបាននូវតម្លៃសមរម្យសម្រាប់អ្នកបង់ពន្ធ”។
ថ្នាំនេះមានផ្ទុកនូវហ្សែន SMN1 និងធាតុផ្សំសកម្មគឺ Onasemnogene abeparvovec ដែលចូលទៅក្នុងសរសៃប្រសាទ ហើយស្តារហ្សែនឡើងវិញ បន្ទាប់មកផលិតប្រូតេអ៊ីនដែលត្រូវការសម្រាប់មុខងារសរសៃប្រសាទនិងគ្រប់គ្រងចលនាសាច់ដុំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឲ្យតែឈឺក្បាលលេបថ្នាំៗ មិនមែនជាដំណោះស្រាយល្អទេ ហើយអាចប៉ះពាល់សុខភាពទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien