ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ស ថេត រម្លឹកអ្នកដឹកជញ្ជូនទំនិញ និងអាហារ កុំទទួលរបស់បញ្ញើខុសច្បាប់
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត រម្លឹកអ្នកបើកបរសេវាដឹកជញ្ជូនទំនិញ និងអាហារកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឱ្យមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ។

លោកនាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកទៅដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវត្រួតពិនិត្យ និងសាកសួរប្រភពទំនិញទាំងឡាយណាដែលមានការសង្ស័យឱ្យបានច្បាស់លាស់ ចៀសវាងទៅនឹងការដឹកជញ្ជូនទំនិញខុសច្បាប់ ដូចជា គ្រឿងញៀន អាវុធជាតិផ្ទុះ និងរបស់បញ្ញើផ្សេងៗដែលខុសច្បាប់។ លោកថា ការដឹកជញ្ជូនរបស់បញ្ជើដែលខុសច្បាប់ វាអាចនាំឱ្យអ្នកដឹកជញ្ជូនមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសនោះដែរ។

ទន្ទឹមនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានជំរុញ និងលើកទឹកចិត្តទៅដល់ក្រុមហ៊ុន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវរាយការណ៍មកខាងសមត្ថកិច្ច ក្នុងករណីសង្ស័យថាមានការដាក់បញ្ញើខុសច្បាប់ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ និងស្វែងរកមុខសញ្ញាមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ការលើកឡើងខាងលើរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ