Connect with us

ព័ត៌មានអន្ដរជាតិ

UN ចោទ​អ៊ីស្រាអែលថា កំពុង​​​រំលោភ​សន្ធិសញ្ញា​សិទ្ធិ​កុមារ​យ៉ាង​ធ្ងន់ធ្ងរនៅ​ហ្គាហ្សា​

បានផុស

នៅ

អង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាពិភពលោក​ស្តីពី​ការ​ការពារសិទ្ធិកុមារ ដោយនិយាយថា«សកម្មភាពយោធា​របស់​អ៊ីស្រាអែលនៅហ្គាហ្សាបានជះឥទ្ធិពលដ៏​មហន្តរាយដល់កុមារ និងជាការរំលោភបំពានដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២០ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការអង្គការសហប្រជាជាតិមួយ បានឲ្យដឹងថា អនីតិជនជាង១៥០០០នាក់ត្រូវបានសម្លាប់នៅ​ក្នុង​សង្គ្រាម​​នៅ​ហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅភាគខាងត្បូង​ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។

មនុស្សជាង ១១០០ នាក់ភាគច្រើនជាជនស៊ីវិលអ៊ីស្រាអែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ​​​ថ្ងៃដំបូង​របស់​​ក្រុមហាម៉ាស​ ហើយប្រហែល២៥០នាក់ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក។ ជាការឆ្លើយតប អ៊ីស្រាអែលបានធ្វើសង្រ្គាមនៅក្នុងតំបន់ឡោមព័ទ្ធដោយបានសម្លាប់មនុស្សជាង ៤១០០០ នាក់ និងកាន់កាប់ទឹកដីប៉ាឡេស្ទីនដ៏ធំល្វឹងល្វើយ ខណៈការ​ស្លាប់​ដ៏​គួរ​ឲ្យ​សង្វេគ​របស់​កុមារ គឺ​ក្លាយទៅជាប្រវត្តិសាស្ត្រ​។

ជាមួយគ្នានេះក្រុម​អង្គការ​​​មនុស្ស​ធម៌​របស់​អង់គ្លេស Save the Children បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា ចំនួនអ្នកស្លាប់ និងរបួសដែលបាន​កត់​ត្រា​ដោយក្រសួងសុខាភិបាលប៉ាឡេស្ទីននៅហ្គាហ្សា កុមាររាប់ពាន់នាក់ត្រូវបានគេជឿថា បានបាត់ខ្លួននៅក្រោមគំនរបាក់បែក កប់ក្នុងផ្នូរដែលគ្មានស្លាកសញ្ញា ឬរងរបួសយ៉ាងធ្ងន់ធ្ងរដោយគ្រឿងផ្ទុះ។

យោងតាមរបាយការណ៍របស់ Al Jazeera នៅក្នុងខែមករា នៅពេលដែលចំនួនកុមារដែលត្រូវបានសម្លាប់ដោយសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាមានប្រហែល១០០០០នាក់ ដោយកុមារប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់នៅទីនោះរៀងរាល់១៥នាទីម្តង។

(រូបភាព៖ AP)

គណៈកម្មាធិការអង្គការសហប្រជាជាតិដែលមានសមាជិក១៨រូប តាមដានភាព​អនុលោមតាមប្រទេសនានាជាមួយអនុសញ្ញាស្តីពីសិទ្ធិកុមារឆ្នាំ ១៩៨៩ ដែលជាសន្ធិសញ្ញាអនុម័តយ៉ាងទូលំទូលាយស្វែងរកការការពារកុមារពីអំពើហិង្សា និងការរំលោភបំពានផ្សេងៗទៀត។ អ៊ីស្រាអែលក៏បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះក្នុងឆ្នាំ១៩៩១​ ដោយការ​បញ្ជូនគណៈប្រតិភូដ៏ធំមួយទៅសវនាការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនៅថ្ងៃទី៣-៤ខែកញ្ញា។

ពួកគេបានអះអាងថា សន្ធិសញ្ញានេះមិនត្រូវបានអនុវត្តនៅក្នុងតំបន់ហ្គាហ្សា ឬតំបន់ West Bank ដែលកាន់កាប់នោះទេ ប៉ុន្តែ អ៊ីស្រាអែលប្តេជ្ញាគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ អ៊ីស្រាអែលបានឲ្យដឹងថា យុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សាគឺសំដៅលុបបំបាត់ក្រុមហាម៉ាស ហើយវាមិនកំណត់គោលដៅជនស៊ីវិលទេ ប៉ុន្តែពួកយុទ្ធជនប៉ាឡេស្ទីនលាក់ខ្លួនក្នុងចំណោមជនស៊ីវិល។

នៅក្នុងការសន្និដ្ឋានរបស់ខ្លួន គណៈកម្មាធិការនេះបានអំពាវនាវឱ្យអ៊ីស្រាអែលផ្តល់ជំនួយជាបន្ទាន់ដល់កុមាររាប់ពាន់នាក់ដែលពិការ ឬរងរបួសដោយសង្រ្គាម ផ្តល់ការគាំទ្រដល់កុមារកំព្រា និងអនុញ្ញាតឱ្យមានការផ្ដល់ផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតដល់តំបន់ហ្គាហ្សា។ ទោះយ៉ាងណា ស្ថាប័នអង្គការសហប្រជាជាតិមិនមានមធ្យោបាយអនុវត្តអនុសាសន៍របស់ខ្លួនទេ ទោះបីជាប្រទេសនានាជាទូទៅមានបំណងអនុវត្តក៏ដោយ៕

(រូបភាព៖ AP)

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម