ព័ត៌មានអន្ដរជាតិ
ចិន ចែកលុយពលរដ្ឋជិត ៥លាននាក់ ឲ្យយកទៅចាយ
ជារឿងកម្របំផុត ដែលរដ្ឋាភិបាលចិន ប្រកាសចែកលុយពលរដ្ឋខ្លួនជិត៥លាននាក់ឲ្យយកទៅចាយ ហើយក្រុមមនុស្សដែលនឹងទទួលបានប្រាក់ឧបត្ថម្ភនេះគឺជាជនក្រីក្រតោកយ៉ាក កុមារកំព្រា និងជនងាយរងគ្រោះដោយកត្តាផ្សេងៗ ក្នុងគោលបំណងជួយស្តារសេដ្ឋកិច្ច និងដើម្បីបង្ហាញពីក្តីស្រឡាញ់របស់បក្សកុម្មុយនិស្តនិងរដ្ឋាភិបាលចិន ចំពោះប្រជាជន។
តាមការផ្សាយរបស់ទូរទស្សន៍ CCTV, កិច្ចការនេះគឺត្រូវរ៉ាប់រងដោយក្រសួងហិរញ្ញវត្ថុនិងក្រសួងកិច្ចការស៊ីវិល ហើយការចែកលុយនឹងធ្វើឡើងឲ្យបានមុនថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០២៤ ដែលជាខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងមិនបញ្ជាក់ឡើយថាតើពលរដ្ឋទាំងជិត៥លាននាក់នេះ នឹងទទួលបានប្រាក់ម្នាក់ប៉ុន្មាន ព្រោះរដ្ឋាភិបាលត្រូវពិភាក្សាគ្នាបន្តិចទៀតសិន។
សេចក្តីប្រកាសនេះ ធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីមន្ត្រីរូបិយវត្ថុនិងហិរញ្ញវត្ថុចិនកំពូលៗ ដាក់ចេញវិធានការកាត់បន្ថយអត្រាការប្រាក់ និងវិធានការផ្សេងទៀត ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ទិវាជាតិ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសចិន ហើយតាមធម្មតា មនុស្សសម្រុកធ្វើដំណើរកម្សាន្តឬទៅស្រុកកំណើត និងទិញរបស់របរប្រើប្រាស់ច្រើន។ ប៉ុន្តែដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងទីផ្សារការងារមិនល្អ ធ្វើឲ្យម្នាក់ៗលែងសូវហ៊ានចំណាយលុយដូចមុន ដល់ថ្នាក់សេដ្ឋវិទូមួយចំនួនអំពាវនាវឲ្យរដ្ឋាភិបាលលូកដៃចំពោះរឿងនេះ ដើម្បីជួយសម្រួលដល់ប្រជាជនទៀតផង។
នៅក្នុងត្រីមាសទី២ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងយឺតជាងការរំពឹងទុក ខណៈឆ្នាំនេះ ទីក្រុងប៉េកាំងបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥%។ យ៉ាងណាក្តី ធនាគារពាណិជ្ជជាច្រើនដូចជា Goldman Sachs, Nomura, UBS និង Bank of America ថ្មីៗនេះ សុទ្ធតែបានទម្លាក់ការព្យាករ GDP របស់ពួកគេមកនៅត្រឹម ៤,៦ ទៅ ៤,៨% ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្វាំងឡង់ ប្រគល់ខ្លាឃ្មុំផេនដា២ក្បាលឲ្យចិនវិញ ព្រោះថ្លៃមើលថែខ្ពស់ខ្លាំងពេក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


