ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី និង អ.គ.ហ ត្រៀមទស្សនកិច្ចសិក្សា ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅហ្វីលីពីន នាពេលខាងមុខ
ក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ) បានរៀបចំកិច្ចប្រជុំត្រៀម សម្រាប់កម្មវិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ (Gender Responsive Budgeting) នៅប្រទេសហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខ។

កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីត្រៀមសម្រាប់ទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅប្រទេសហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅនាខែតុលា ឆ្នាំ២០២៤។ កម្មវិធីនេះ គឺជាកិច្ចការមួយ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហការរវាងក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (#PFM #GSC) ក្នុងការសិក្សាស្វែងយល់ និងប្រមូលធាតុចូលបន្ថែម ពីបណ្តាប្រទេសនិងដៃគូពាក់ព័ន្ធ ដើម្បីឈានទៅអនុវត្តន៍កម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រ (#GRB) នៅកម្ពុជា- ដែលជាអភិក្រមអាទិភាព នៃការងារបញ្ជ្រាបយេនឌ័រនៅកម្ពុជា ក្នុងដំណាក់កាលអភិក្រមបរិវត្តកម្មយេនឌ័រ (#GenderTransformative)។
កិច្ចប្រជុំត្រៀមនេះ មានការចូលរួមពីគណៈប្រតិភូកម្ពុជា មកពីក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


