ជីវិតកម្សាន្ដ
ខ្លួនតូចចិត្តធំ! ល្អហួស ហ៊ានចេញមុខនិយាយចំៗក្រោយចម្រូងចម្រាសកម្មវិធី Miss Grand International 2024
បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ដែលត្រូវជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 បានចេញមុខមកបង្ហោះរូបជាមួយ ND Miss Grand Cambodia អមជាមួយសំណេរយ៉ាងចាក់ដោតទៅកាន់អ្នកគ្រងគ្រងកម្មវិធី MGI ដែលមិនបានឲ្យតម្លៃកម្ពុជា។

តាមរយៈរូបភាពមួយសន្លឹកដែលអមជាមួយខ្លឹមសារថា “ធ្វើល្អអស់មួយគំនរនៅតែគេមើលមិនឃើញគេរង់ចាំតែចាប់កំហុស ហើយគេមកជិះជាន់យើង តែអំពើល្អរបស់កម្ពុជា ព្រះប្រាកដជាមើលឃើញ”។ លើសពីនោះ ល្អហួស ក៏បានបន្ថថា “នាងខ្ញុំហ៊ាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្រជាជនមានបេះដូងល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ មានភាពទំនួលខុសត្រូវ ទីកន្លែងណាគេមិនឲ្យតម្លៃយើង ដើរចេញពីទីនោះ នៅមានកន្លែងជាច្រើនទៀត គេរង់ចាំនិងផ្តល់តម្លៃឲ្យយើង។ ក្រៅពីលើកឡើងគំនិត និងឧត្ដមកិត្តិរបស់ខ្លួនរួចហើយបវរកញ្ញាវ័យក្មេងរូបនេះក៏បានលើកទឹកចិត្តលោកស្រី អឹម សុគន្ធា ថា “Mommy ធ្វើបានល្អហើយ Mommy លះបង់ច្រើនហើយដើម្បីកម្ពុជា”។


ក្រោយពីមានរឿងចម្រូងចម្រាសរវាង Miss Grand International និង Miss Grand Cambodia រួចមលខាងអន្តរជាតិក៏បានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីកម្ពុជា ហើយកម្ពុជាក៏បានបញ្ចប់កុងត្រាភ្លាមៗដែលបន្ទាប់ពីមានរឿងមិនឲ្យតម្លៃក្រុមការងារខ្មែរ និងព្រមទាំងមិនបញ្ជូនបេក្ខភាពតំណាងកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសថៃថែមទៀតផង។ ទន្ទឹមនឹងនេះ ស្ថាប័ន Miss Grand Cambodia នឹងធ្វើសន្និសីទកាសែតជាផ្លូវការ ជុំវិញរឿងរ៉ាវបញ្ហាជាមួយនឹងលោក Nawat President of Miss Grand International៕


-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


