ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ព្រមានថា គ្រប់គ្នាភ្ញាក់ផ្អើលមិនខាន ពេលឃើញការសងសឹករបស់ខ្លួន លើអ៊ីរ៉ង់
ក្រោយពេលចុះទៅពិនិត្យអង្គភាពចារកម្ម៩៩០០ របស់កងកម្លាំងការពារអ៊ីស្រាអែល កាលពីថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានបង្ហោះសារព្រមានថា ការសងសឹករបស់ទីក្រុង Tel Aviv ទៅលើអ៊ីរ៉ង់ នឹងកាចសាហាវ ហើយធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល។

លោកនិយាយថា ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល កាលពីថ្ងៃទី១ខែតុលា គឺជាការវាយប្រហារដ៏ខ្លាំងក្លាបំផុត ប៉ុន្តែត្រូវបរាជ័យ ដោយសារវាយមិនចំគោលដៅ។ អ៊ីរ៉ង់ នឹងមិននឹកស្មានដល់ឡើយពីអ្វីដែលនឹងកើតឡើង។ អ្នកដែលព្យាយាមធ្វើបាបរដ្ឋអ៊ីស្រាអែល នឹងទទួលខុសត្រូវ ពួកគេនឹងឃើញលទ្ធផល។
រម្លឹកទៅកាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល២០០គ្រាប់ ស្រោចលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh, មេដឹកនាំក្រុមហេសបូឡា Hassan Nasrallah និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ Abbas Nilforoushan។

នោះជាលើកទីពីរហើយ ដែលអ៊ីរ៉ង់វាយប្រហារដោយផ្ទាល់លើទឹកដីអ៊ីស្រាអែល ក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីការបាញ់មីស៊ីលរាប់រយគ្រាប់និងដ្រូនរាប់រយគ្រឿងកាលពីខែមេសា។
ការព្រមាននេះកើតឡើងចំពេល ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហានៅតំបន់មជ្ឈិមបូព៌ា។
លោក Biden ក៏ធ្លាប់ព្រមានអ៊ីស្រាអែលកុំឲ្យកំណត់គោលដៅកម្មវិធីនុយក្លេអ៊ែរ ឬអណ្តូងប្រេងរបស់អ៊ីរ៉ង់ដែរ ព្រោះវានឹងបង្កឲ្យមានការឆ្លើយតបទ្រង់ទ្រាយធំពីទីក្រុងតេហេរ៉ង់ និងធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកហក់ឡើងខ្ពស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បៃដិននិងនេតាន់យ៉ាហ៊ូសន្ទនាគ្នា ប៉ុន្មានថ្ងៃក្រោយសង្ស័យអ៊ីរ៉ង់ធ្វើតេស្តនុយក្លេអ៊ែរក្រោមដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


