Connect with us

ជីវិតកម្សាន្ដ

សាយ ៖ MGI ជាវេទិកាផ្លាស់ប្តូរចែករំលែកវប្បធម៌ ជៀ សវាងការប្រែក្លាយទៅជាវេទិកាជម្លោះ

បានផុស

នៅ

តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ បានលើកឡើងថា សម្រាប់កម្មវិធី MGI ជាវេទិកាផ្លាស់ប្តូរចែករំលែកវប្បធម៌ ដូច្នេះជៀសវាងការប្រែក្លាយទៅជាវេទិកាជម្លោះ រវាងប្រទេសនិងប្រទេស។

ការលើកឡើងនេះ គឺបន្ទាប់ពីមើលឃើញថា នាអំឡុងរយ:ពេលប៉ុន្មានថ្ងៃមកនេះបានផ្ទុះបាតុភាពដ៏ចម្រូងចម្រាស់រវាង លោក ណាវ៉ាត់ នាយកប្រតិបត្តិ MGI របស់ថៃ និងអ្នកនាង អុឹម សុគន្ធា អ្នកទិញសិទ្ធិកម្មវិធី ក្រោយពេលភាគីខាងថៃដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវលោក ណាវ៉ាត់ នាយកប្រតិបត្តិស្ថាប័នអន្តរជាតិ MISS GRAND INTER NAIONAL ដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024 គេកត់សម្គាល់ឃើញមានអ្នកស្នេហាវិស័យបវរកញ្ញា និងអ្នករៀបចំកម្មវិធីនៅកម្ពុជាយ៉ាងច្រើនបានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ទៅលើការសម្រេចចិត្តដោយគ្មានហេតុផលបែបនេះ ពីសំណាក់លោក ណាវ៉ាត់ ដែលបង្ហាញពីចេតនាមើលងាយមកលើកម្ពុជា។

ដោយមើលឃើញពីបញ្ហានេះ លោក សាយ បានលើកយោបល់ថា “កម្មវិធី MGI ជាវេទិកាផ្លាស់ប្តូរចែករំលែកវប្បធម៌លើកស្ទួយវិស័យទេសចរណ៍ និងផ្សព្វផ្សាយសន្តិភាពពិភពលោក ជៀសវាងការប្រែក្លាយទៅជាវេទិកាជម្លោះរវាងប្រទេសនិងប្រទេស”។

សូមបញ្ជាក់ដែរថា តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថាលោកគឺជាសិល្បករខ្មែរមួយរូបដែលលេចធ្លោ តាមរយ:កិច្ចការងារចូលរួមសង្គម ពិសេសកន្លងមក លោកបានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជួនដល់មន្ទីពេទ្យគន្ធបុប្ផានិងមន្ទីពេទ្យកុមារអង្គរជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម