ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងចូលបាញ់ដល់អណ្ដូងរ៉ែធ្យូងមួយកន្លែងនៅប៉ាគីស្ថាន ស្លាប់មនុស្ស២០នាក់
កម្មករចំនួន ២០នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារលើអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃសុក្រនេះ។
លោក Humayun Khan មន្ត្រីប៉ុស្តិ៍ប៉ូលីសប្រចាំទីក្រុង Quetta បាននិយាយថា៖ «ជនប្រដាប់អាវុធមួយក្រុម បានវាយប្រហារអណ្តូងរ៉ែរបស់ក្រុមហ៊ុន Junaid Coal នៅក្នុងតំបន់ Duki តាំងពីព្រឹកព្រលឹម»។ លោកបានបន្ថែមថា ជនបង្កក៏បានបាញ់គ្រាប់រ៉ុកកែត និងគ្រាប់បែកដៃចូលទៅក្នុងអណ្ដូររ៉ែផងដែរ។
ជនរងគ្រោះភាគច្រើនជាអ្នកស្រុកតំបន់ Balochistan។ ក្នុងចំណោមជនរងគ្រោះ មានអ្នកស្លាប់៣នាក់ និងរបួស៤នាក់គឺជាជនជាតិអាហ្វហ្គានីស្ថាន។
គ្មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ ហើយមូលហេតុនៃការបាញ់ប្រហារនេះក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


