ជីវិតកម្សាន្ដ
លោក ហ៊ុយ យ៉ាឡេង ថា អ្នកគ្រូ ឌី សាវ៉េត ស័ក្តិសមជាមរតកមនុស្សរស់សម្រាប់ជាតិ
ដោយមើលឃើញពីទេពកោសល្យនិងសមត្ថភាពសិល្ប:ដ៏ល្បីរន្ទឺ របស់តារាសម្តែងជើងចាស់មានប្រជាប្រិយភាពអ្នកគ្រូ ឌី សាវ៉េត លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករនិងអ្នកដឹកនាំសម្តែង បានចាត់ទុកថា អ្នកគ្រូគឺជាមរតកមនុស្សរស់សម្រាប់ជាតិ។

ជាការពិតមហាជនខ្មែរគ្រប់មជ្ឈដ្ឋាននិងទូទាំងប្រទេសបានជ្រាបច្បាស់ហើយ នៅភាពល្បីល្បាញរបស់តារាសិល្ប:ជើងចាស់អ្នកស្រី ឌី សាវ៉េត ដែលលោកស្រីតែងទទួលបានការគាំទ្រខ្ពស់ ថែមទាំងទទួលបានការសរសើរពីសមត្ថភាពនិងទេពកោសល្យនានា នៅក្នុងអាជីពមួយនេះរហូលមកទល់ពេលបច្ចុប្បន្ន។
ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា លោកមិនដឹងថា មរតកមនុស្សរស់ត្រូវមានលក្ខខណ្ឌបែបណាទេ តែលោកយល់ថា ចំពោះអ្នកគ្រូឌីសាវ៉េត គឺជាតារាជើងចាស់មួយដួងដែលល្បីទូទាំងអាស៊ី ដែលស័ក្តិសមជាមរតកមនុស្សរស់សម្រាប់ជាតិផងដែរ។
សូមជម្រាបដែរថា វីរ:សិល្បករ លោកស្រី ឌី សាវ៉េត ទោះបីពេលនេះមានវ័យច្រើនឆ្នាំហើយក៏ពិតមែន តែរហូតមកទល់បច្ចុប្បន្នលោកកស្រីក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។អ្នកស្រីគឺជាតារាភាពយន្តដ៏ល្បីរន្ទឺរបស់ខ្មែរ កាលពីអំឡុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


