ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Oscar វាយប្រហារគុយបា ចំពេលដាច់ចរន្តអគ្គិសនី
ព្យុះសង្ឃរា Oscar បោកបក់លើឆ្នេរភាគឦសាននៃប្រទេសគុយបាដែលនៅកៀកសហរដ្ឋអាមេរិក ខណៈដែលប្រទេសកោះមួយនេះកំពុងដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Jazeera នៅថ្ងៃទី២១ខែតុលានេះ។

ការផ្សព្វផ្សាយចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) នៅសហរដ្ឋអាមេរិក បាននិយាយថា ព្យុះនេះបានបោកបក់កាលពីល្ងាចថ្ងៃអាទិត្យនៅជិតទីក្រុង Baracoa ក្នុងខេត្ត Guantanamo ជាមួយនឹងកម្លាំងខ្យល់អតិបរមាប្រហែល១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រសួងឧតុនិយមគុយបាក៏បានព្រមានអំពី «ស្ថានភាពដ៏គ្រោះថ្នាក់បំផុត» នៃការមកដល់របស់ព្យុះOscarនៅភាគខាងកើតនៃប្រទេស ដែលភាគច្រើនគ្មានអគ្គិសនីនោះទេ ។
ព្យុះនេះបានវាយប្រហារតែប៉ុន្មានថ្ងៃបន្ទាប់ពីការបិតទ្វាររោងចក្រថាមពលដ៏ធំបំផុតរបស់ប្រទេសគុយបាបានធ្វើឱ្យខូចបណ្តាញអគ្គិសនីជាតិ ដោយដាក់សម្ពាធបន្ថែមទៀតលើប្រទេសមួយដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងទឹកស្រាប់ទៅហើយ។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមមន្ត្រីនៅភាគខាងកើតនៃប្រទេសនេះកំពុងធ្វើការយ៉ាងលំបាកដើម្បីការពារប្រជាជន និងធនធានសេដ្ឋកិច្ច ដោយសារការមកដល់នៃព្យុះសង្ឃរា Oscar ទោះយ៉ាងណាមនុស្សរាប់លាននាក់នៅតែគ្មានថាមពលប្រើប្រាស់កាលពីថ្ងៃអាទិត្យ។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រី Manuel Marrero Cruz ធ្លាប់បានប្រកាស «គ្រាអាសន្នថាមពល» ដោយផ្អាកសេវាសាធារណៈដែលមិនសំខាន់ ដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះ។ ឥឡូវនេះសាលារៀនទូទាំងប្រទេសត្រូវបានបិទរហូតដល់ថ្ងៃពុធ មានតែកម្មករសំខាន់ៗប៉ុណ្ណោះដែលត្រូវទៅធ្វើការនៅថ្ងៃចន្ទនេះ។ លោក Diaz-Canel បានស្តីបន្ទោសស្ថានភាពរលំបាករបស់ប្រទេសគុយបាថាដោយសារការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិករយៈពេលប្រាំមួយទសវត្សរ៍នេះ។
គួររម្លឹកថានៅក្នុងខែកក្កដា ឆ្នាំ ២០២១ ការដាច់ចរន្តអគ្គិសនីបានជំរុញឱ្យមានកំហឹងពីសាធារណៈជនមិនធ្លាប់មានពីមុនមក បង្កបាតុកម្មពេញផ្លូវ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ នៅឆ្នាំ ២០២២ ប្រទេសកោះនេះក៏បានទទួលរងនូវការដាច់ចរន្តអគ្គីសនីជាច្រើនម៉ោងជារៀងរាល់ថ្ងៃ ដែលបណ្តាលមកពីព្យុះសង្ឃរា Ian៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


