Connect with us

ចរាចរណ៍

ពេជ្រ ខាំឡៃ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ត្រូវរថយន្តបុករបួសធ្ងន់ ខណៈកំពុងរត់ហ្វឹកហាត់

បានផុស

នៅ

កីឡាករ​ប្រដាល់ ពេជ្រ ខាំឡៃ កូន​សិស្ស​លោកគ្រូ ពេជ្រ សុផាន់ បាន​រង​របួស​ធ្ងន់ ខណៈ​កំពុង​រត់​ហ្វឹក​ហាត់​តាម​ផ្លូវ មាន​កុងតឺន័រ ១ គ្រឿង បើកបរ​ល្បឿន​លឿន​វាក់អើ​ជាមួយ​ម៉ូតូ​កង់បី ១ គ្រឿង នៅ​ខាងមុខ រួច​រថយន្ត​នេះ ជាន់​ហ្រ្វាំង​បន្ថយ​ល្បឿន តែ​អត់​ស៊ី ក៏​គេច​ចេញ​មក​ខាងឆ្វេង ជ្រុល​ទៅ​នារី​ម្នាក់​ជិះ​ម៉ូតូ បន្ត​បុក​បង្គោល​ភ្លើង ១ ដើម បាក់​រលើងគល់ រួច​បន្ត​បុក​ចូល​កន្លែង​លក់​មាន់​បង្វិល បង្ក​ការ​ខូចខាត​ខ្ទេចខ្ទី​ទើប​ឈប់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៤០ នាទី​រសៀល ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០២៤ នៅ​តាម​ផ្លូវ ៣០ ម៉ែត្រ ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

រថយន្ត​បង្ក ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-6490 អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់ស្រមោល។ ក្នុង​ហេតុការណ៍​នេះ​មាន​ជនរងគ្រោះ​ចំនួន ២ នាក់ គឺ ទី​១,​ឈ្មោះ ហាន ដាណែត ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1O-5008។ ទី២,ឈ្មោះ ផាន់ ខាំឡៃ ជា​សិស្ស​របស់​លោកគ្រូ ពេជ្រ សុផាន់ ស្នាក់នៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ។

យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​រថយន្ត​ខាងលើ​បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣០ ម៉ែត្រ ក្នុង​ល្បឿន​លឿន​ពី​ទិសខាងកើត​ឆ្ពោះ​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វាក់អើ​ជាមួយ​ម៉ូតូ​កង់​បី ១ គ្រឿង ដែល​កំពុង​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា ខណៈ​នោះ​រថយន្ត​បង្ក​បាន​ជាន់​ហ្វ្រាំង​បន្ថយល្បឿន ប៉ុន្តែ​ជាន់​អត់​ស៊ី ក៏​កាច់ចង្កូត​គេច​ចេញ​ទៅ​ខាង​ឆ្វេង បុក​នារី​អ្នក​ជិះ​ម៉ូតូ​ម្នាក់ រួច​បន្ត​ទៅ​បុក​កីឡាប្រដាល់​ម្នាក់ទៀត​ជា​កូនសិស្ស​លោកគ្រូ ពេជ្រ សុផាន់ កំពុង​រត់​ហាត់​តាម​ផ្លូវ បណ្ដាល​ឲ្យ​ជនរងគ្រោះ ២ នាក់ រង​របួស​ធ្ងន់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់មក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង ១ ដើម បាក់​រលើង​គល់ រួច​បន្ត​បុក​ចូល​កន្លែង​លក់​មាន់​បង្វិល​នៅ​ជិត​នោះ​ទៀត បង្ក​ការ​ខូចខាត​ខ្ទេចខ្ទី​ទើប​ឈប់ ប៉ុន្តែ​សំណាងល្អ​ពុំ​បណ្ដាល​ឲ្យ​អ្នកលក់​មាន់​បង្វិល​រង​របួស​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេល​កើតហេតុ​អ្នក​បើក​រថយន្ត​បង្ក​បាន​ចុះ​រត់​គេច​ខ្លួន​បាត់ស្រមោល ហើយ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។ ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី ២ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នាំ​យក​ទៅ​រក្សាទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម