ព័ត៌មានអន្ដរជាតិ
ចិន ថាខ្លួនរកឃើញឧបករណ៍ចារកម្មបរទេសមានទាំងលើផ្ទៃទឹក និងក្រោមសមុទ្រ
រដ្ឋាភិបាលក្រុងប៉េកាំង បានរកឃើញឧបករណ៍ចារកម្មទាំងនៅលើផ្ទៃសមុទ្រ និងនៅក្នុងសមុទ្រ រួមទាំង «បង្គោលភ្លើងហ្វារ» នៅក្រោមទឹក ដែលអាចផ្ដល់សញ្ញាឲ្យនាវាមុជទឹកបរទេសធ្វើដំណើរឆ្លងកាត់។ នេះបើយោងតាមការប្រកាសនៅលើគណនីបណ្ដាញសង្គម WeChat របស់ក្រសួងសន្តិសុខរដ្ឋចិន នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤។

ក្រសួងចិន បាននិយាយថា ខ្លួនបានរកឃើញឧបករណ៍ដែលត្រូវបានលាក់នៅបាតសមុទ្រ ហើយកំពុងបញ្ជូនព័ត៌មានដែលអាច «កំណត់ទុកជាមុននូវកន្លែងសម្រាប់ការប្រយុទ្ធ» ដោយបន្ថែមថា «កងកម្លាំងសន្តិសុខជាតិបានរឹបអូសឧបករណ៍បច្ចេកទេសពិសេសជាច្រើនប្រភេទ ដែលប្រើសម្រាប់ចារកម្មព័ត៌មាន និងទិន្នន័យជើងទឹក ដែលលាក់នៅក្នុងសមុទ្រដ៏ធំធេង» តែមិនបានបញ្ជាក់ពីកន្លែងដែលឧបករណ៍ទាំងនោះត្រូវបានរកឃើញនោះទេ។
ក្រសួងសន្ដិសុខរដ្ឋចិន បានបន្តទៀតថា៖ «(ឧបករណ៍) ខ្លះដើរតួជា “ភ្នាក់ងារសម្ងាត់” កំពុងរសាត់អណ្តែតតាមរលក ហើយកំពុងតាមដានស្ថានភាពនៅក្នុងដែនទឹករបស់យើងភ្លាមៗ។ ខ្លះដើរតួជា “បង្គោលភ្លើងហ្វារ” នៅក្រោមទឹក ដែលបង្ហាញពីទិសដៅសម្រាប់នាវាមុជទឹកបរទេសដែលបានឈ្លានពានដែនទឹករបស់យើង»។
សូមបញ្ជាក់ថា កន្លងមកចិនបានទាមទារអធិបតេយ្យលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ រួមទាំងតំបន់ដែលទាមទារដោយព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ បន្ថែមពីនេះ ទីក្រុងប៉េកាំងក៏បាននិយាយផងដែរថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងលើកោះតៃវ៉ាន់ ដែលបដិសេធការទាមទារអធិបតេយ្យរបស់ចិននោះឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


