សន្តិសុខសង្គម
បុរសម្នាក់ លោតពីលើផ្ទះជាន់ទី ២ សម្លាប់ខ្លួន សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ
បុរសម្នាក់ សម្រេចចិត្តលោតពីលើផ្ទះជាន់ទី ២ ធ្លាក់មកបាក់.ក ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ សង្ស័យតូចចិត្តខ្លួនឯងមានជំងឺប្រចាំកាយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំ ឈន អាយុ ៤២ ឆ្នាំ មានជំងឺប្រចាំកាយ ធ្លាប់លោតសម្លាប់ខ្លួនម្ដងរួចទៅហើយ គ្រាន់តែបាក់ដៃ បាក់ជើង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា តែលើកនេះ គាត់បានលោតជាលើកទី ២ ដោយឡើងលើដំបូលផ្ទះម្ដងទៀត នៅជាន់ទី ២ ក៏លោតចុះមកក្រោម បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកពិនិត្យសព រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


