ព័ត៌មានជាតិ
អភិបាលរាជធានី ចុះពិនិត្យការដ្ឋានជួសជុលស្ថាបនាផ្លូវបេតុងដែលបាក់ អបប្រឡាយស្ទឹងមានជ័យ និងជំរុញការងារឱ្យលឿន
កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ដែលបាក់ស្រុត កាលពីជាង ១ ខែ មុននោះ បានជួសជុលស្ថាបនាឡើងវិញច្រើនភាគរយហើយ។

ដើម្បីជំរុញការជួសជុល និងស្ថាបនា ផ្លូវបេតុងនេះឡើងវិញ ឱ្យទទួលបានគុណភាព ស្របតាមស្តង់ដារបច្ចេកទេស នាវេលាថ្ងៃត្រង់ ទី ៣១ ខែតុលា នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការដ្ឋាននេះ និងណែនាំក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះឱ្យបានលឿន ជាមួយនឹងការអនុវត្តការងារទៅតាមស្តង់ដារបច្ចេកទេស។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង ក្រុមការងារបានសម្រុកអនុវត្តការងារជួសជុលស្ថាបនាផ្លូវបេតុងនេះឡើងវិញយ៉ាងយកចិត្តទុកដាក់ ដោយបានកាយដីស្អុយខាងក្រោមចេញអស់ ចាក់ខ្សាច់ចូល រួចកិនបង្ហាប់ ទោះទឹកហូរច្រោះខាងក្រោមក៏មិនមានបញ្ហាដែរ ព្រោះបានជីកយកដីស្អុយចេញអស់រហូតដល់ស្រទាប់ដីរឹងហើយ។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានណែនាំក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ចំពោះទីតាំងផ្លូវបេតុងដែលបាក់បានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ មិនមានបញ្ហាត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ នៅទីតាំងជាប់ៗ គ្នានេះ ក៏បានរងការបាក់ ស្រុតច្រាំងប្រឡាយដែរ ដូច្នេះស្នើឱ្យក្រុមការងារបន្តជីកកាយយកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំឱ្យបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ ចាក់ផ្លូវបេតុងដូចមុនតែម្ដង ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ស្រុតជាបណ្តើរៗ កាលពីថ្ងៃទី ២៣ កញ្ញា កន្លងមកនេះ ហើយដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង កាលណោះ លោកបានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តមណ្ឌលគីរីឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាព នៃការបាក់កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យនេះភ្លាមៗ។ ពោលក្រោយពីលោកបានដឹកនាំប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងការធ្វើទស្សនកិច្ចមើលបង្គោលព្រំដែនលេខ ៦៥ ឡាប៉ាខេ (កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

ក្នុងការចុះពិនិត្យកាលណោះ លោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញភ្លាមៗ។
ចំពោះកំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន(ប្រវែង ១៤៦ ម៉ែត្រ ទទឹង ៥ ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុ នៃការបាក់ស្រុតផ្លូវនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង ជាប់គ្នាច្រើនថ្ងៃ ទើបបណ្ដាលឱ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ និងធ្វើឱ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្ដង៕
អត្ថបទ ៖ ស្រីរ័ត្ន







-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


