ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព៖ ការកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាសមិទ្ធផលប្រវត្តិសាស្ត្រមិនធ្លាប់មាន
អគ្គមេបញ្ជាការកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងថា ការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមិនធ្លាប់មាន ដើម្បីទុកជាមរតកសម្រាប់ប្រជាជាតិកម្ពុជាជានិច្ចនិរន្តរ៍។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ បានខិតខំកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាសមិទ្ធផលប្រវត្តិសាស្ត្រមិនធ្លាប់មាន ដើម្បីទុកជាមរតកសម្រាប់ប្រជាជាតិកម្ពុជាជានិច្ចនិរន្តរ៍។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បែបនេះ នៅក្នុងឱកាសនាំយកអាវរងាទៅចែកបណ្តាបញ្ជាការដ្ឋានទ័ពជំនាញ និងបណ្តាសាលាចំណុះអគ្គបញ្ជាការដ្ឋាន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។

អគ្គមេបញ្ជាការ ក៏បានពន្យល់ពីសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតឡើងទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រុមប្រឆាំង ដែលរិះរកគ្រប់ល្បិចកលបង្កើតព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ញុះញង់ឱ្យមានបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ហើយប្រើប្រាស់រូបភាពបាតុកម្មទៅជាបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំឱ្យមេបញ្ជាការគ្រប់ថ្នាក់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នពិនិត្យតាមដានសភាពការណ៍ឱ្យបានម៉ត់ចត់ និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងបានល្អ ជំហររឹងមាំដើម្បីការពារសន្តិភាព ព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយត្រូវរួមគ្នាការពារឱ្យបានដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការធ្វើពលិកម្មរបស់កងកងទ័ពដែលជាកម្លាំងស្នូលក្នុងភារកិច្ចការពារបូរណភាពទឹកដី ក្នុងនោះកងកម្លាំងវិស្វកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ស្តារហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែន ប្រែក្លាយតំបន់ព្រំដែនមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ ក៏បានណែនាំឱ្យមេបញ្ជាការគ្រប់ប្រភេទទ័ព អប់រំកងកម្លាំងរបស់ខ្លួនឱ្យមានវិន័យ និងរួមសហការជាមួយកម្លាំងជំនាញ ស្រាវជ្រាវលុបបំបាត់ ទប់ស្កាត់គ្រឿងញៀន ដែលជាប្រធានបទសំខាន់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យបានដាច់ខាត និងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សប្រសិនបើមានករណីជួញដូរ និងប្រើប្រាស់កើតមានក្នុងមូលដ្ឋានរបស់ខ្លួន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់រូបបង្កើនការយកចិត្តទុកដាក់ការណែនាំសម្តេចធិបតីនាយករដ្ឋមន្រ្តី ពាក់ព័ន្ធអំពីយោធិនពិការយោធិនចូលនិវត្តន៍ ក្នុងនោះយោធិនដែលមានជំនាញមានសមត្ថភាពត្រូវរក្សាទុក ដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង មានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ