ព័ត៌មានជាតិ
អគ្គមេបញ្ជាការ ស្នើអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការកងទ័ពជាមួយកម្ពុជា
អគ្គមេបញ្ជាការ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ស្នើដល់ភាគីអូស្ត្រាលី បង្កើននូវសហប្រតិបត្តិការឲ្យប្រសើរថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព និងប្រភេទទ័ព។ លោក វង្ស ពិសេន ស្នើដូច្នេះក្នុងពេលអនុញ្ញាតឱ្យលោក Bernard Philip ជំនួយការលេខាទី១ផ្នែកគោលនយោបាយអន្តរជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម នាថ្ងៃទី០៥ ខែមិថុនា នេះ។

នៅចំពោះមុខអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, លោក Bernard Philip បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្នុងជំនួបដែលធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ លោក Bernard Philip នៅកម្ពុជានាឱកាសនេះ និងបានវាយតម្លៃថា ទស្សនៈកិច្ចនេះនឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា- អូស្ត្រាលី ដែលមានស្រាប់។

លោក អគ្គមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ជូនកងកម្លាំងមកចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ កសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងដើមទសវត្សន៍៩០ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលហៅកាត់ថា”អ៊ុនតាក់”។

លោក អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងនានាក្នុងពេលកន្លងមក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យមានការរីកចម្រើន ដូចជា វិស័យកសិកម្ម សុខាភិបាល អប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។
លើវិស័យការពារជាតិ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមានកម្រិតខ្ពស់ និងទំនាក់ទំនងល្អប្រសើរ ដូចជាការផ្តល់អាហាររូបករណ៍ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើបណ្ដាមុខជំនាញមួយចំនួន មានវគ្គបញ្ជាការសេនាធិការជាដើម។

លោក Bernard Philip បានថ្លែងអំណរគុណនិងគាំទ្រចំពោះមតិលើកឡើងរបស់ លោកអគ្គមេបញ្ជាការ ស្តីអំពីទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក Bernard Philip បានចូលរួមរំលែកទុក្ខដល់យោធិនកម្ពុជាមួយរូបដែលបានពលីជីវិតនៅតំបន់ព្រំដែន កាលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ និងបានអះអាងថា ប្រទេសអូស្ត្រាលីនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ និងជួយគ្នាទៅវិញទៅមក៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


