ព័ត៌មានជាតិ
ការប្រណាំងទូកខ្នាតតូច នៅស្រុកកោះញែក ទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ
ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានមកទស្សនាការប្រណាំងទូកង ខ្នាតតូច ជាលក្ខណៈប្រពៃណី នៅឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាមួយភាពសប្បាយរីករាយក្រៃលែង។

កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញនេះ ពិធីប្រណាំងទូកង ខ្នាតតូច ជាលក្ខណៈប្រពៃណី នៅស្រុកកោះញែក ត្រូវបានបញ្ចប់។ ក្នុងនោះ ទូកទទួលបានជ័យលាភីលេខ ០១ គឺ ឈ្មោះ សេះសឦសាន ជាទូករបស់អភិបាលស្រុកថ្មីនេះ និងជាទូកដំបូងមិនមានប្រវត្តិធ្លាប់ចូលរួមប្រកួតនោះទេ។ ចំពោះទូកជ័យលាភីលេខ ០១ ទទួលបានប្រាក់រង្វាន់ចំនួន ៨០ ម៉ឺនរៀល ពីរដ្ឋបាលស្រុក ដែលប្រាក់ទាំងនោះបានពីការឧបត្ថម្ភរបស់សប្បុរសជននានា។
ក្រុមទូកទទួលបានជ័យលាភីលេខ ០១ មានចំណុះទូកតែ ១៨ នាក់ ប៉ុណ្ណោះ តែពួកគាត់មានក្តីសង្ឃឹមថា នឹងអាចទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ទោះលក្ខខណ្ឌចូលរួមប្រកួតនោះ ចាប់ពី ២២ នាក់ ឡើងទៅទើបអាចចូលរួមប្រកួតបានក៏ដោយ។ ពួកគាត់រំពឹងយ៉ាងមុតមាំថា បើសិនជាអាច ឆ្នាំក្រោយ នឹងបង្កើតទូកចំណុះ ២២ នាក់ ដើម្បីអាចចូលរួមប្រកួតនៅរាជធានីភ្នំពេញបាន ដើម្បីលើកកម្ពស់មុខមាត់ខេត្តមណ្ឌលគិរី ដែលជាខេត្តស្ថិតនៅភូមិភាគឦសាន ប្រទេសកម្ពុជា។

លោក សី ទូច អភិបាលស្រុកកោះញែក បានមានប្រសាសន៍ថា ពិធីបុណ្យអុំទូក គឺជាពិធីបុណ្យកេរដំណែលពីដូនតា។ ពិធីនេះ ប្រារព្ធមិនអាចខ្វះបាននារដូវរំហើយចូលមកដល់ ហើយរដ្ឋបាលស្រុក ក៏មានឱកាសរៀបចំពិធីប្រណាំងទូកបែបប្រពៃណីនេះបានដែរ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត ជាពិសេសក្រោមម្លប់ នៃសន្តិភាព។
លោកអភិបាលស្រុកកោះញែក បន្តថា លោកពិតជាមានមោទនភាពខ្លាំងណាស់ដែលខេត្តមណ្ឌលគិរី អាចរៀបចំពិធីប្រណាំងទូកងខ្នាតតូចនេះឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នាឧកាសខាងមុខ។

លោកអភិបាលស្រុកកោះញែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមកីឡាករដែលមានឆន្ទៈមោះមុតក្នុងការចូលរួមប្រកួតប្រជែង ទោះបីទូកមួយចំនួន ត្រូវបានលេចពេលកំពុងប្រកួតនោះ ដោយមិនទទួលបានជយលាភី លោកក៏សូមកោតសរសើរពីទឹកចិត្តដ៏ក្លាហានដែលបានប្រឹងប្រែងព្យាយាមប្រកួតរហូតដល់ទីបញ្ចប់។
ប្រជាពលរដ្ឋជាភ្ញៀវទេសចរទស្សនាការប្រណាំងទូកង ខ្នាតតូច នេះ បានបង្ហាញនូវភាពសប្បាយរីករាយក្រៃលែង ដែលបានឃើញភ្ញៀវទេសចរផ្សេងៗ ទៀត មកទស្សនាយ៉ាងច្រើនកុះករ ហើយចង់ឃើញអាជ្ញាធរស្រុក រៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំផងដែរ៕
អត្ថបទ ៖ រៀម សុខហេង











-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


