ព័ត៌មានជាតិ
ក្រសួងសុខាភិបាលហាមសាច់ញាតិចូលរួមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩
ក្រសួងសុខាភិបាលបានហាមប្រាមមិនឲ្យសាច់ញាតិចូលរួមពិធីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
យោងតាម លោកសាស្ត្រាចារ្យ ងីម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សពដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ដែលជាករណីស្លាប់លើកដំបូងនៅកម្ពុជានោះត្រូវបានធ្វើពិធីបូជារួចរាល់ហើយកាលពីម្សិលមិញនេះ ដោយអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល។ ការបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១នេះ ក្រសួងមិនអនុញ្ញាតឲ្យសាច់ញាតិចូលរួមនោះទេដើម្បីការពារសុវត្តិភាព។

យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ មិនបានប្រាប់ពីទីកន្លែងបូជាសពនៅកន្លែងណានោះទេ ព្រោះដើម្បីសុវត្តិភាពពិសេសបង្ការការចម្លងជំងឺកូវីដ១៩។
ជនរងគ្រោះដែលស្លាប់នៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២១នេះនៅពេទ្យរុស្សីនេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ មានទីលំនៅនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សពនេះត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សពនេះមិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ។

លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកកើតជំងឺកូវីដ១៩ស្លាប់ ដោយសារអ្នកជំងឺមានបញ្ហារលាកសួតរ៉ាំរ៉ៃដែលបណ្តាលមកពីគាត់ពិសាបារីជាច្រើនឆ្នាំធ្វើឲ្យមានបញ្ហាសួតរ៉ាំរ៉ៃនិងមានការរលាកសួតហើយគួបផ្សំគាត់មានកូវីដ១៩វិជ្ជមានទៀតវាធ្វើឲ្យឲ្យសួតគាត់កាន់ទ្រុឌទ្រោមថែមទៀត។
លោកស្រីបានបន្តទៀតថា គ្រូពេទ្យបានខិតខំព្យាយាមយកចិត្តទុកដាក់ព្យាបាលគាត់ជាទីបំផុតដោយបានដាក់អុកស៊ីហ្សែនជួនគាត់ជាច្រើនថ្ងៃហើយចុងក្រោយនេះគ្រូពេទ្យបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមទៀតតែដោយសារតែសួតរបស់គាត់មានការរលាកខ្លាំងទើបមិនអាចជួយសង្គ្រោះគាត់បាន។
គួរបញ្ជាក់ថានេះគឺជាករណីទី១ហើយនៅប្រទេសកម្ពុជាដែលមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងចំណោមអ្នកជំងឺសរុបចំនួន១,២២៥ នាក់ក្នុងនោះមានអ្នកជាសះស្បើយ ៦១៩ នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៦០៤នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


