Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ អ៊ុយក្រែន​សម្រេច​បាន​សន្តិភាព​​សិន ទើប​ពលរដ្ឋ​អាច​​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មី

បានផុស

នៅ

លោក Volodymyr Zelensky បាន​​​​ប្រកាស​​លុប​ចោល​ការ​បោះឆ្នោត​សកល​នៅ​អ៊ុយក្រែន​សា​ជា​ថ្មី​ ខណៈ​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​​បាន​ផុត​កំណត់​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០២៤ ក្រោម​ហេតុ​ផល​កំពុង​ផ្ទះ​មាន​សង្គ្រាម​​ជាមួយ​រុស្ស៊ី និង​​ការ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​ដែល​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០២២។ លោក Zelensky បាន​បញ្ជាក់​ថា អ៊ុយក្រែន​ត្រូវ​តែ​សម្រេច​បាន​សន្តិភាព​ជា​មុន​សិន ទើប​ប្រជាជន​អាច​ទៅ​បោះឆ្នោត។

លោក Volodymyr Zelensky (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​មេ​ដឹក​នាំ​អ៊ុយក្រែន បាន​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​​កិច្ច​ប្រជុំ​ផ្ទៃក្នុង​​​​សភា​កាល​ពី​ថ្ងៃ​​អង្គារ។

លោក Zelensky បាន​រៀបរាប់​ថា៖ «យើងទាំងអស់គ្នាដឹងហើយថា រដ្ឋធម្មនុញ្ញអ៊ុយក្រែន និងច្បាប់មិនអនុញ្ញាតឲ្យមានការបោះឆ្នោតក្នុងសម័យសង្គ្រាម ហើយគ្មាននរណាម្នាក់ក្នុងពិភពលោកទាមទាររឿងនេះពីអ៊ុយក្រែនទេ។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួននៅអ៊ុយក្រែន ដែលអាចស្រេកឃ្លានសម្រាប់ [ការបោះឆ្នោត] ដែលពួកគេចង់​ឈ្លោះ​ទាស់ទែង​នៅ​ក្នុង​រដ្ឋ ច្រើន​ជាង​ប្រយុទ្ធ​ដើម្បី​រដ្ឋ។ ពួកគេស្វែងរកជម្លោះនយោបាយនៅក្នុង​គ្រា​អាសន្ន ដូចជានៅក្នុង​រឿង​កុន។ នេះ​ជា​ផល​ប៉ះពាល់​ដល់​អ៊ុយក្រែន»។

មេដឹកនាំ​អ៊ុយក្រែន ​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធានា​ស្ថិរភាព​ផ្ទៃក្នុង​របស់​ប្រទេស។ នេះរួមបញ្ចូលទាំងការពង្រឹងជួរមុខ ការជំរុញឧស្សាហកម្មការពារជាតិ ការធានាសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ ការបង្កើនទំហំព័ត៌មាន ការធានាយុត្តិធម៌ ការកែលម្អអភិបាលកិច្ចក្នុងតំបន់ និងបញ្ហាសំខាន់ៗផ្សេងទៀត។

លោក Andrey Yermak ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើងភ្លាមៗ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។

បើ​យោងតាមលោក Ruslan Stefanchuk ​ប្រធាន​សភា ការបោះឆ្នោតប្រធានាធិបតី​ថ្មី​នឹងប្រព្រឹត្តទៅក្នុងរយៈពេល​៦០​​ថ្ងៃ បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានលុបចោល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម