ព័ត៌មានអន្ដរជាតិ
UN៖ មនុស្សជាង ១៤លាននាក់នៅអ៊ុយក្រែន កំពុងត្រូវការជំនួយបន្ទាន់
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) របស់អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃទី១៩ខែវិច្ឆិកាថា មនុស្សជាង ១៤,៦លាននាក់នៅទូទាំងប្រទេសអ៊ុយក្រែន ដែលត្រូវបានហែកហួរដោយសង្រ្គាម កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

លោកស្រី Amy Pope អគ្គនាយក IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មួយពាន់ថ្ងៃបានកន្លងផុតទៅហើយ ចាប់តាំងពីការលុកលុយពេញលក្ខណៈរបស់រុស្ស៊ីបានចាប់ផ្តើម ដោយបន្សល់ទុកនូវភាពសោកសៅ និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់»។
លោកស្រី បានបន្ថែមថា តួលេខសរុបរួមមានមនុស្ស ៣,៥លាននាក់បានផ្លាស់ទីលំនៅនៅអ៊ុយក្រែន ដែលភាគច្រើនជាស្ត្រី កុមារ មនុស្សចាស់ និងជនពិការ។ លោកស្រី បានកត់សម្គាល់ថា ការវាយប្រហារឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលកាត់ផ្តាច់ ៦៥% នៃទំហំអគ្គិសនីសរុប គឺជាបញ្ហាដ៏ធំចំពោះមនុស្សរាប់លាននាក់ ហើយទាមទារឲ្យមានការចូលរួមជួយពីសហគមន៍អន្តរជាតិ នៅពេលដែលរដូវរងាជិតចូលមកដល់។
លោកស្រី Pope បានរៀបរាប់ថា៖ «អង្គការ IOM ជំរុញឲ្យរដ្ឋាភិបាល អ្នកដឹកនាំវិស័យឯកជន និងបុគ្គលជុំវិញពិភពលោក រក្សាការគាំទ្ររបស់ពួកគេសម្រាប់អ្នកដែលត្រូវការចាំបាច់បំផុត។ ទាំងអស់គ្នា យើងអាចធានាថា សូម្បីតែនៅក្នុងរដូវរងាដ៏ខ្មៅងងឹតបំផុតក៏ដោយ ក៏មានភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និងការសន្យានៃអនាគតប្រកបដោយសន្តិភាព»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


