Connect with us

សន្តិសុខសង្គម

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

បានផុស

នៅ

ជង្ហុកដ៏ធំមួយកន្លែងចុះពីស្ពានអាកាសស្ទឹងមានជ័យដែលបង្កឡើងដោយរថយន្តដឹកគ្រឿងចក្របានកិនធើ្វអោយបាក់ស្រុតយ៉ាងជ្រៅធើ្វអោយប្រជាពលរដ្ឋធើ្វដំណើរតាមផ្លូវមានការព្រួយបារម្ភពីគ្រោះថ្នាក់ពេលធើ្វដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងជង្ហុកដ៏ធំមួយនេះត្រង់នៅចំណុចចុះពីស្ពានអាកាសស្ទឹងមានជ័យទៅខាងវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា កាលពីយប់ថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៣ទាបភ្លឺ មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3E -8180 ដឹកគ្រឿងចក្រធើ្វអោយបាក់ស្រុត រួចបើកចេញពីកន្លែងបាក់ស្រុតបាត់ រហូតមកដល់ពេលនេះប្រហែលជា១០ថ្ងៃជាងហើយមិនទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធចុះមកធើ្វការជួលជុលវិញនៅឡើយទេ។

លោក ជា សារ៉េត ចៅសង្កស្ទឹងមានជ័យទី១ បានប្រាប់នៅរសៀលថ្ងៃទី២០វិច្ឆិកា នេះថា ពាក់ព័ន្ធករណីនេះលោកបានរាយការណ៍ទៅមន្ទីរសាធារណៈនិងដឹកជញ្ជូន រាជធានីភ្នំពេញរួចហើយ ហើយលោកក៏បានដាក់សញ្ញាសំគាល់មួយចំនួនដើម្បីអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ។

ជាមួយគ្នាផងដែរថា លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន ប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា ជង្ហុកមួយនេះលោកជូនដំណឹងទៅប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ រួចហើយ នឹងធើ្វការជួលជុលជាបន្ទាន់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៤ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម