Connect with us

សេដ្ឋកិច្ច

តម្លៃមាសប្រែប្រួលឡើងចុះលឿនរហ័ស ដោយសារស្ថានភាពពិភពលោក

បានផុស

នៅ

តម្លៃមាសបានកើនឡើងវិញនៅសប្ដាហ៍មុន បន្ទាប់ពីដាំក្បាលចុះ ក្រោយការ​បោះឆ្នោតនៅ​សហ​រដ្ឋ​​អាមេរិក ដោយគិតត្រឹមព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ មាសមានតម្លៃ ២ ៧០០ ដុល្លារ ក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២៥៣ ដុល្លារ ក្នុងមួយតម្លឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities បានឱ្យដឹងថា តម្លៃ​ហាងឆេងមាសបច្ចុប្បន្នកក្រើកទៅតាមស្ថានភាពព័ត៌មាននៅខាងក្រៅ ពាក់​ព័ន្ធ​​នឹង​ការធ្វើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលប្រើប្រាស់ប្រភេទគ្រាប់ថ្មី។

លោក ឡុង សំណាង លើកឡើងថា៖ «សង្គ្រាមមួយចំនួនអាចថា ធ្វើរាប់ឆ្នាំហើយ លើកទី១ ចេញ​មក​គឺប៉ះពាល់ ដល់ពេលធ្វើរាល់ថ្ងៃពេកវាលែងប៉ះពាល់ ប្រសិនបើសង្គ្រាមហ្នឹងធ្វើឱ្យប៉ះពាល់​ហាង​ឆេង​​មាស​ម្ដងទៀត លុះត្រាតែគាត់ប្រើប្រាស់អាវុធថ្មី ឬដៃគូថ្មី  ឬធ្វើឱ្យកក្រើកទៅលើ​ស្ថាន​ភាព​​​ពិភព​​លោក​​ថ្មី​មួយ​ទៀត ដែលអាចនឹងធ្វើឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួលដែរ»។

លោក ឡុង សំណាង បញ្ជាក់ថា ព័ត៌មានសង្គ្រាមធ្វើឱ្យស្ថានភាពពិភពលោកច្របូកច្របល់ ដោយ​សារ​តែការប្រើប្រាស់អាវុធធន់ធ្ងន់ជាងមុន ដែលជាកត្តាចម្បងរុញច្រានឱ្យតម្លៃ​ហាងឆេង​មាសប្រែ​ប្រួល​ខ្លាំងក្នុងរយៈពេលថ្មីៗនេះ។

លោក ឡុង សំណាង បន្ថែមថា ការចរចារវាងមេដឹកនាំធំៗ ជាមួយមេដឹក​នាំ​សហរដ្ឋ​អាមេរិក ក៏ជាកត្តាមួយដែលរុញច្រានឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួលខ្លាំងដែរ ដូច្នេះ​ហើយ នៅ​រយៈ​​ពេលមួយខែខាងមុខនេះ តម្លៃហាងឆេងមាសកក្រើកលឿន ដោយសារតែការផ្លាស់​ប្ដូរថ្នាក់​ដឹក​នាំអាមេរិក ហើយនឹងធ្វើរឿងមួយចំនួនដែលនឹកស្មានមិនដល់។

លោក ឡុង សំណាង បញ្ជាក់ថា៖ «តម្លៃហាងឆេងមាសមួយរយៈក្រោយនេះ អាចនឹងឡើងលឿន ហើយ​ចុះលឿន ប្រសិនបើអ្នកទាំងអស់គ្នាធ្វើការជួញដូរកុំទាន់សម្រេចចិត្តលឿនពេក បើទីផ្សារ​ប្រែប្រួល​លឿនសូមកុំសម្រេចចិត្តលឿនពេក ក្នុងការទិញលក់ ឬកាត់ខាត និងកាត់ចំណេញ»។

គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ មាសមានតម្លៃ ២ ៧០០ ដុល្លារ ក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២៥៣ ដុល្លារ ក្នុងមួយតម្លឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ មាសលក់ចេញ ក្នុងតម្លៃ ៣២៨ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម