ព័ត៌មានអន្ដរជាតិ
តុលាការម៉ាឡេស៊ីទម្លាក់ចោលបទចោទប្រកាន់លើអតីតនាយករដ្ឋមន្ត្រីលោក Najib ករណី1MDB
តុលាការម៉ាឡេស៊ី បានទម្លាក់ចោលនូវបទចោទប្រកាន់ពុករលួយប្រឆាំងនឹងអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak និងអតីតប្រធានរតនាគារ លោក Irwan Serigar Abdullah ជុំវិញសំណុំរឿងអំពើពុករលួយពាក់ព័ន្ធនឹងមូលនិធិរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាល 1MDB។

ក្នុងឆ្នាំ ២០១៨ លោក Najib និង លោក Irwan ត្រូវបានរងការចោទប្រកាន់ពីបទប្រើប្រាស់ថវិការដ្ឋាភិបាលខុសប្រមាណ ១,៤៨ ប៊ីលានដុល្លារ នៃមូលនិធិ 1MDB ប៉ុន្តែអ្នកទាំង២ បានបដិសេធការប្រព្រឹត្តខុស។
បទចោទប្រកាន់ដែលតុលាការទម្លាក់ចោលនៅថ្ងៃពុធនេះ សរុបទាំងអស់ចំនួន ៦ បទចោទ ដោយពាក់ព័ន្ធនឹងការកិបកេងប្រាក់ នៅពេលផ្ទេរចេញពីមូលនិធិ 1MDB ទៅកាន់ក្រុមហ៊ុនវិនិយោគប្រេងអន្តរជាតិ (IPIC) របស់អារ៉ាប់រួម។
មេធាវីរបស់អ្នកទាំង២ បានឱ្យដឹងថា តុលាការជាន់ខ្ពស់ក្រុងគូឡាឡាំពួ បានទម្លាក់ចោល «បទចោទប្រកាន់ដែលមិនមែនជាសាលក្រមឱ្យរួចទោស» ដោយសារការពន្យារពេលនីតិវិធី និងការខកខានរបស់ព្រះរាជអាជ្ញាក្នុងការបង្ហាញឯកសារសំខាន់ៗ។ «ការទម្លាក់ចោលបទចោទមិនមែនជាសាលក្រមឱ្យរួចទោស» មានន័យថា អយ្យការនឹងមិនកាត់ទោសជនជាប់ចោទពីបទល្មើសនាពេលនេះទេ ប៉ុន្តែអាចធ្វើទៅបាននៅពេលអនាគត។

គួរគូសបញ្ជាក់ថា លោក Najib ដែលសហការផ្ដួចផ្ដើមបង្កើតមូលនិធិ 1MDB នៅលោកឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ ២០០៩ ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធពីបទពុករលួយ និងការលាងលុយកខ្វក់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងរឿងអាស្រូវដដែល ហើយរងការកាត់ទោសឱ្យជាប់គុក ១២ ឆ្នាំ នៅឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ ទោសនេះត្រូវបានកាត់បន្ថយពាក់កណ្តាល បន្ទាប់ពីក្រុមប្រឹក្សាលើកលែងទោស ដែលដឹកនាំដោយស្តេចម៉ាឡេស៊ី បានធ្វើអន្តរាគមន៍។
កាលពីខែមុន លោក Najib បានសុំទោសចំពោះតួនាទីរបស់លោកក្នុងការគ្រប់គ្រងមូលនិធិ 1MDB មិនបានត្រឹមត្រូវ ប៉ុន្តែនៅតែទទូចថា លោកមិនបានដឹងពីការផ្ទេរប្រាក់ខុសច្បាប់ណាមួយ ចេញពីមូលនិធិរដ្ឋលុយរាប់ពាន់លានដដែលនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


