ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងការងារបន្តបណ្ដុះបណ្ដាលជនបង្គោលពីបញ្ហាអេដស៍ គ្រឿងញៀន និងApp NoDrug
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានបើកវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពីការបង្ការការចម្លងមេរោគអេដស៍ ជំងឺអេដស៍ និងផលប៉ះពាល់នៃគ្រឿងញៀនដល់ជនបង្គោលមកពីសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្តក្នុងគោលបំណងពង្រឹងនូវព័ត៌មានចំណេះដឹង ទាក់ទងការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងគ្រឿងញៀន App NoDrug: https://nodrugsnacd.com/download ដល់ជនបង្គោលសម្រាប់ធ្វើការផ្សព្វផ្សាយបន្ត។

លោក អេង សុវិចិត្រ ប្រធានមន្ទីរការងាររាជធានីភ្នំពេញ បានស្វាគមន៍ និងរបាយការណ៍ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅសំដៅពង្រឹងការងារផ្សព្វផ្សាយពីផលប៉ះពាល់នៃការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺអេដស៍ និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀននៅកន្លែងធ្វើការ។
លោក ទុន សុភ័ណ តំណាង ILO បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន និងអេដស៍ គឺជាបញ្ហាចម្បងធ្វើឱ្យប៉ះពាល់ដល់សុខភាពនៅកន្លែងធ្វើការ។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ពាំនាំនូវកោតសសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់គ្រប់សមាសភាពទាំងអស់ដែលបានចូលរួមចំណែកបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងអេដស៍នៅកន្លែងធ្វើការសំដៅការពារសុខភាពកម្លាំងពលកម្មដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជំរុញឲ្យអ្នកចូលរួមទាំងអស់ទាញយក និងផ្សព្វផ្សាយដល់ក្រុមគ្រួសា មិត្តរួមការងារឲ្យរួមគ្នាប្រើប្រាស់ App NoDrug ។

ថ្លែងក្នុងនាម លោក ហេង សួរ រដ្ឋមន្ត្រី ក្នុងឱកាសនោះដែរ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ កោតសរសើរនិងបានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន និងជំងឺអេដស៍ គឺពិតជាធ្វើឲ្យមានបញ្ហាសុខភាពដល់កម្លាំងពលកម្មប៉ះពាល់ដល់ផលិតភាព ផលិតផលការងារ និងសុវត្ថិភាពនៅកន្លែងធ្វើការ។ ការចូលរួមទាំងអស់គ្នាដើម្បីលើកកម្ពស់ និងបង្ការទប់ស្កាត់បាននៅបញ្ហាទាំងពីរគ្រឿងញៀន អេដស៍ នឹងធ្វើឲ្យមានសុវត្ថិភាព សុខដុមរមនា និងការរីកចម្រើននៅកន្លែងធ្វើការនោះ។

ឧត្តមសេនីយ៍ត្រី យិន យឿត អ្នកចូលរួមទាំងអស់ និងទទួលបានចំណេះដឹងពីរ ១.ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ២.តួនាទីរបស់សមត្ថកិច្ចវិស័យការងារ អាជ្ញាធរមូលដ្ឋាន មន្រ្តីអនុវត្តច្បាប់ និយោជក និយោជិត ពេលមានករណីប្រើប្រាស់គ្រឿងញៀននៅកន្លែងធ្វើការ ៣.អត្ថប្រយោជន៍និងទាញយកកម្មវិធីទូរសព្ទដៃ (App NoDrug)៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


