Connect with us

ព័ត៌មានជាតិ

អបអរសាទរ ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលផ្ដល់ឈាម ស ស យ ក ខេត្តព្រះវិហារ

បានផុស

នៅ

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលផ្ដល់ឈាម នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញចូលរួមនាឱកាសនោះ លោក គីម រិទ្ធី អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រះវិហារ លោក លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ក្រុមការងារប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. និងប្អូនៗយុវជនចំនួន ៥៩១ នាក់។

លោក គីម រិទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដែលបានឆ្លៀតឱកាសដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធនាឱកាសនោះ។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានរំលឹកពីប្រវត្តិនៃការឆ្លងកាត់របស់ខេត្តព្រះវិហារ ដោយលោកមបានលើកឡើងថា ខេត្តព្រះវិហារជាខេត្តមួយដែលធ្លាប់រងគ្រោះដោយភ្លើងសង្គ្រាម ហើយបានរំដោះខ្លួនក្រោយគេ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្រោមការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក មគ្គុទេសក៏ឯក និងជាប្រធានទី ១ របស់ស.ស.យ.ក.។ ការរំដោះខ្លួនពីសង្រ្គាមនេះ បានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា ជាពិសេសអនុញ្ញាតឱ្យខេត្តព្រះវិហារ អាចកសាងនូវមណ្ឌលផ្ដល់ឈាមនេះឡើង ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាជន និងសង្គម។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក គីម រិទ្ធី អនុប្រធានស.ស.យ.ក. ទទួលបន្ទុកខេត្តព្រះវិហារ ដែលបានផ្តួចផ្តើមគំនិត ក៏ដូចជាបានឧបត្ថម្ភគាំទ្រទាំងស្មារតី និងធនធានក្នុងការកសាងអគារមណ្ឌលផ្ដល់ឈាមនេះឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះក្រុមគ្រួសារស.ស.យ.ក. ខេត្តព្រះវិហារ ដែលបានសម្រេចសមិទ្ធផលសាងសង់អគារមណ្ឌលផ្ដល់ឈាមដ៏ថ្មីស្រឡាងមួយនេះ ។ អគារនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការឈាមសម្រាប់ជួយសង្គ្រោះដល់អាយុជីវិតប្រជាពលរដ្ឋដែលត្រូវការឈាមជាបន្ទាន់នៅក្នុងខេត្តព្រះវិហារនេះផ្ទាល់តែម្ដង។

សូមជម្រាបជូនថា អគារនេះមានប្រវែង ៨ ម៉ែត្រ x ១៦ ម៉ែត្រ។ ក្នុងអគារនេះមានរួមមាន៖ កន្លែងផ្តល់ឈាម កន្លែងប្រឹក្សាយោបល់ កន្លែងរង់ចាំ បន្ទប់ពិនិត្យសុខភាព បន្ទប់ប្រជុំ និងបំពាក់ឧបករណ៍ សម្ភារបរិក្ខាសំខាន់ៗមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម