សេចក្ដីជូនដំណឹង
អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A រីករាយនឹងដំណោះស្រាយក្រសួងដែលចេញប័ណ្ណកម្មសិទ្ធិដល់អ្នកបង់ប្រាក់១០០%, សម្តេចបវរធិបតី៖ រដ្ឋកំពុងខិតខំរកមធ្យោបាយ ស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យ ដោយតម្កល់ផលប្រយោជន៍រួម
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A មានក្តីរំភើបសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនបងប្អូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។


សម្តេចបានបន្តថា ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន និងវិនិយោគិន ដែលជាប្រជាជនកម្ពុជាដូចគ្នា បានជួបបញ្ហានៃការវិនិយោគលើវិស័យអចលនទ្រព្យកន្លងទៅ រាជរដ្ឋាភិបាល បានខិតខំរកដំណោះស្រាយ ដែលអាចផ្តល់ឱកាសឱ្យអ្នកវិនិយោគអាចបន្តរស់រាន និងដំណើរការការសាងសង់ផ្ទះជូនអតិថិជន ហើយអតិថិជន ក៏អាចទទួលបានផលដែលខ្លួនបានចំណាយ និងរំពឹងទុក។
បើតាមសម្តេចធិបតី, ពិតណាស់ថាអាចមានការយឺត បន្តិច តែរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ និងខិតខំរកមធ្យោបាយ ការសម្របសម្រួល និងអនុគ្រោះផ្សេងៗ ដើម្បីស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យឱ្យល្អប្រសើរឡើងវិញ ។ ជាក់ស្តែងក្នុងចំណោមគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោង នៅទូទាំងប្រទេស រួមមានបុរី ចំនួន ២៧ ស្មើនឹង ៧៧ គម្រោង ផ្សារនិងខុនដូ ចំនួន ៤ គម្រោង និងដីឡូតិ៍ ចំនួន ១៨ គម្រោង ក្នុងនោះយើងដោះស្រាយបានចំនួន ៥៣ គម្រោង នៅសល់ ចំនួន ៤៦ គម្រោង ដែលនឹងបន្តដោះស្រាយជាបន្តបន្ទាប់៕






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


