Connect with us

ជីវិតកម្សាន្ដ

លំដាប់ដល់ Sabrina Carpenter តារាចម្រៀង Pop ដ៏ល្បី ត្រូវសង្សារបោក

បានផុស

នៅ

កាលពីថ្មីៗនេះ ប្រភពព័ត៌មានពី Pop Flop បានទម្លាយថា តារាចម្រៀងស្រី ដ៏ល្បីល្បាញ Sabrina Carpenter បានចែកផ្លូវគ្នាជាមួយគូស្នេហ៍ភ្លាមៗ បន្ទាប់ពីរកឃើញថា មិត្តប្រុសនាង បានលួចទាក់ទងជាមួយនារីម្នាក់ ខណៈពេលដែលនាងកំពុងតែមមាញឹកជាមួយនឹងការងារសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Barry Keoghan និង Sabrina Carpenter

Sabrina ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងស្រីម្នាក់ ដែលមិនដែលជួបស្នេហាស្មោះនោះឡើយ ដោយតាមពាក្យចចាមអារាម កន្លងមករូបនាង តែងតែត្រូវគេបោកប្រាស់ក្ដីស្រឡាញ់ លួចទាក់ទងជាមួយអ្នកថ្មីជាញឹកញយ។ ផ្ទុយស្រឡះពីជីវិតស្នេហាដែលតែងតែបរាជ័យ បទចម្រៀងរបស់ Sabrina ដែលនាងជាអ្នកនិពន្ធអំពីសាច់រឿងស្នេហា បែរជាទទួលបានជោគជ័យយ៉ាងខ្លាំង។

ងាកមកមើលព័ត៌មាននៃការបែកបាក់ស្នេហារបស់ Sabrina និង Barry Keoghan ដែលជាតារាសម្ដែងហូលីវូដវិញ គេបានដឹងមកថា នៅកំឡុងពេលដែលតារាចម្រៀង Pop រូបនេះ ប្រគុំតន្ត្រីនៅ LA មិត្តប្រុសរបស់នាង បានសម្រាកនៅសណ្ធាគារមួយកន្លែងជាមួយនឹង តារាតិកតុ​ ដ៏មានប្រជាប្រិយភាពម្នាក់។

មួយអាទិត្យក្រោយចប់ខនសឺតនៅ LA នោះ Sabrina បានផ្ដាច់ទំនាក់ទំនងជាមួយ Barry តែម្ដង បន្ទាប់ពីរកឃើញថា​មិត្តប្រុសរូបនេះ លួចទាក់ទងគ្នាជាមួយស្រីកំណាន់ អស់រយៈពេលប៉ុន្មានខែកន្លងមកហើយ។ យ៉ាងណាមិញ ក្រោយពីធ្លាយដំណឹងបែកបាក់គ្នានេះ អ្នកគាំទ្របែរជាបង្ហាញក្ដីរីករាយទៅវិញ ព្រោះតែពួកគេមិនដែលចូលចិត្ត Barry នោះឡើយ ដោយគិតថា អ្នកទាំងពីរមិនសមនឹងគ្នា តែក៏សង្ឃឹមថា Sabrina នឹងរកឃើញបុរសស្មោះស្ម័គ្រនឹងនាងពិតប្រាកដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម