ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះខេត្តក្រចេះ ចុះរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់
មន្ត្រីជំនាញជលផលក្រចេះ បានធ្វើការរុះរើនិងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ និងចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២០០ គក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ នៅចំណុចបឹងវែង និងបឹងកាហាត ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ម្សិលម៉ិញនេះ។



ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបបទល្មើសនេសាទខាងលើ គឺដោយមានកិច្ចសហការគ្នារវាង ខណ្ឌរដ្ឋបាលជលផលក្រចេះ ជាមួយ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងសហគមន៍នេសាទ ឫស្សីកែវ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានអោយដឹងថា ជាលទ្ធផលសមត្ថកិច្ចចម្រុះ បានធ្វើការរុះរើនិងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលស្បៃមុង ចំនួន ៣២ខ្សែ ប្រវែង ២២៤០ម៉ែត្រ, លូស្បៃមុងចំនួន ៣៥មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន ៤៨០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ហើយបានសម្រេចដុតបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់ទាំងនោះនៅចំណុចទីតាំងមកផ្ទាល់តែម្តង៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


