Connect with us

ព័ត៌មានអន្ដរជាតិ

កំណត់ត្រា​​សំខាន់​ៗ​​​ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក Yoon Suk Yeol ​បាន​ធ្វើ​​

បានផុស

នៅ

លោក Yoon Suk Yeol ពេល​ឡើង​ប្រកា​សសុំទោស​​​នៅព្រឹកថ្ងៃសៅរ៍​នេះ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ​លោក Yoon Suk Yeol កើតនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ​១៩៦០ គឺជាអ្នកចំណូលថ្មី​ក្នុង​នយោបាយ​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​ លោក​ Yoon បានចំណាយពេល២៧ឆ្នាំជា​អគ្គរដ្ឋ​អាជ្ញា មុនពេលឈរឈ្មោះជាប្រធានាធិបតី និង​ឈ្នះ​ការ​បោះឆ្នោត​​​យ៉ាង​ប្រផិត​ប្រផើ​យ​លើ​ប្រធាន​​គណបក្ស​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​កាលឆ្នាំ​​២០២២​។
  • បន្ទាប់​ពី​សិក្សា​ច្បាប់ លោក Yoon ​បាន​បន្ត​ក្លាយ​ជា​ព្រះរាជអាជ្ញា​សាធារណៈ និង​ជា​អ្នក​ប្រឆាំង​អំពើ​ពុករលួយដ៏សកម្ម​មួយ ដោយ​ចោទ​ប្រកាន់​​លើ​​​​ប្រធានាធិបតី​មុនៗ​។
  •  ក្នុងឆ្នាំ២០១៩​ ខណៈពេលដែល​នៅ​ជា​អគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង លោកបានដុតបំផ្លាញលិខិតសម្គាល់ខ្លួនជាមេក្លោងផ្លូវច្បាប់ បន្ទាប់ពីបានចោទប្រកាន់ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីដែលចាកចេញគឺលោក Moon Jae-in ក្នុងសំណុំរឿងក្លែងបន្លំ និងសំណូក។
  • បញ្ហានយោបាយការបរទេសរបស់ប្រធានាធិបតី Yoon Suk Yeol ​​ដោយសារមានទំនោរទៅរកលោកសេរីខ្លាំង ដូចជា គាំទ្រអ៊ុយក្រែនខ្លាំង បង្កើតអរិភាពជាមួយកូរ៉េខាងជើង កាន់តែខ្លាំង ងាកទៅរកសម្ព័ន្ធមិត្តសេរី មានអាមេរិក និងបង្ហាញភាពស្និទ្ធស្នាល ជាមួយជប៉ុន​ដែល​ជា​​សត្រូវ​ប្រវត្តិសាស្រ្ត​​​​។
  • ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol ជា​អ្នក​កាន់​ច្បាប់​​​​អស់រយៈពេល​​២៧ឆ្នាំជា​អគ្គ​រដ្ឋ​អាជ្ញា​​​​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​កាន់​សំណុំរឿង​​រសើប​​ទាក់​ទិន​នឹង​នយោបាយ​​ ហើយ​លោក​​ក៏​ជាដើរតួ​ដ៏សំខាន់​ជា​​អ្នក​​កាន់សំណុំ​រឿង​​​ចោទ​ប្រកាន់​ប្រឆាំង​​​​​អតីត​ប្រធានាធិបតី​២រូប​គឺ ​លោកស្រី Park Geun-hye និង លោក Lee Myung-bak​ ដោយ​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​អំណាច​។
  • គ្រាន់តែ​​ឈ្នះឆ្នោតមិនបាន​ប៉ុន្មានថ្ងៃ​ផង ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol បាន​ប្រកាស​​ដូរ​ការិយាល័យ​ប្រធានាធិបតី​ពី​ វិមានបៃតង (Blue House) ទៅ​កាន់​​​​​​ទី​ស្តីការ​ក្រសួងការពារជាតិ​ ដោយ​ចំណាយ​ទឹកប្រាក់​សម្រាប់​ជុសជុល សាងសង់​រហូត​ដល់​៤០លានដុល្លារ ដោយ​បង្ក​ការ​ជំទាស់​ពីបក្ស​​ប្រជាធិបតេយ្យ​។​
  • ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol​ ក៏ត្រូវ​បាន​​​គេ​ចោទ​ថា បាន​ជឿ​លើ​គ្រូហុងស៊ុយ​មក​ពីប្រទេសចិន​ លោក​​ការ​ប្តូរ​​ការិយាល័យ​ប្រធានាធិបតីនេះ ដោយ​​មាន​ការ​លើក​ឡើងថា វិមាន​ប្រធានាធិបតី (ឬ​វិមានបៃ​តង) ​​ដែលជា​អតីត​​ព្រះ​រាជវាំង​គ្មាន​ជោគជាតា​រាសី​ទេ​ ព្រោះ​ក្នុង​រយៈពេល​​២៥ឆ្នាំ មាន​ប្រធានាធិបតី​ ជាប់​គុកផង និង ​ធ្វើអត្តឃាត​ផង ក្រោយ​អស់​អំណាច​។
  • រឿងអាស្រូវ ឬប្រព្រឹត្តរឿងដែលគេយល់ថា ពុករលួយ ឬអសីលធម៌ របស់ភរិយា ប្រធានាធិបតី ឬហៅ​ថា ស្ត្រីទី១ Kim Keon-hee ​បាន​បន្ថែម​រឿងរ៉ា​​វ​​អាស្រូវ​​​បន្ថែម​ទៀត​ដល់​ការ​គ្រប់គ្រង​អំណាច​របស់​លោក ​ហើយ​​លោក​ប្រធានាធិបតី​ រារាំង​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​។
  • រឿងរ៉ាវ​ប្រឈម​ចុងក្រោយ​ធំបំផុត​គឺ ​​រដ្ឋសភា​បាន​បោះឆ្នោត​ប្រឆាំង​ផែនការ​ចំណាយ​ថវិ​ការដ្ឋ​ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ពី​ការ​ស្នើ​​​របស់ប្រធានាធិបតី​ Yoon Suk Yeol រហូត​ដល់​ជិត​៣​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​លោក​យល់​ថា​ បក្ស​ប្រឆាំង​​ដែល​​មានសំឡេង​ច្រើន​លើស​លប់​​ក្រោយ​ការ​បោះឆ្នោត​កាលខែ​តុលា​ បាន​បង្កការរាំង​ស្ទះ​ដល់​ដំណើរ​ការ​របស់រដ្ឋ​៕​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម