Connect with us

ព័ត៌មានជាតិ

ស្ពានឬស្សីកោះប៉ែន នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី១៦ធ្នូនេះ

បានផុស

នៅ

កាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ក្នុងគោលបំណងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត ខេត្តកំពង់ចាម នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែងប្រមាណ ១,០០០ ម៉ែត្រ ទទឹង ២ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់បានជាង ៩៩%ហើយ ដោយនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទ​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

សន្តិសុខសង្គម២០ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស

ព័ត៌មានជាតិ២២ ម៉ោង មុន

ដំណើរការ​ចុះ​បោះបង្គោលព្រំដីព្រែក​ជីក​ហ្វូណន​តេជោ​ភូមិសាស្ត្រខេត្តកណ្តាល បញ្ចប់​ទាំង​ស្រុង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ៨នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ កំពុងរៀន​សូត្រ​ ពី​សង្គ្រាម​ដ្រូន​ រវាង ​រុស្ស៊ី​និងអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម