Connect with us

ព័ត៌មានអន្ដរជាតិ

​Honda និង Nissan ​​​ពិភាក្សា​​ពី​ការ​​​ច្របាច់​បញ្ចូល​គ្នា​ ដើម្បី​ជម្នះ​ការប្រកួតប្រជែង​ក្នុងឧស្សាហកម្មយានយន្ត​

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន រួម​មាន​ Honda និង Nissan កំពុងស្ថិត​នៅ​ក្នុងដំណាក់កាល​បឋម​នៃ​ការ​ពិភាក្សាស្ដី​ពី​ការ​ច្របាច់​បញ្ជូល​គ្នា​ ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងៗ​ ដូចជា​​ Tesla និងក្រុមហ៊ុន​ចិន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅ​ថ្ងៃ​ពុធ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រុមហ៊ុន Honda បានប្រាប់ AFP ​នៅ​ថ្ងៃពុធ​នេះ​ថា៖ ​«យើងកំពុងពិភាក្សាអំពីលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ​នៅ​​វិស័យផ្សេងៗដោយ​ប្រើប្រាស់ភាពខ្លាំងរបស់គ្នាទៅវិញទៅមក ហើយលទ្ធភាពទាំងនោះ រួម​ទាំងការ​រាយការណ៍ចុងក្រោយបង្អស់ ប៉ុន្តែ​មិន​មាន​អ្វីសម្រេច​នៅ​ឡើយ​ទេ»។ អ្នកនាំពាក្យ​ដដែល​ថ្លែង​យ៉ាងដូច្នេះ ដោយសំដៅ​លើ​ការ​រាយការណ៍របស់​សារព័ត៌មាន​ជាច្រើន​ ស្ដី​​ពី​ការ​ច្របាច់បញ្ជូល​គ្នា​។

ចំណែក​ឯ​ក្រុមហ៊ុន Nissan វិញ​ បាននិយាយថា៖ «ខ្លឹមសារនៃ​ការ​រាយការណ៍ផ្សេង​ៗ​នោះ​​ មិនមែនជាអ្វីដែល​ក្រុមហ៊ុនណាមួយ​បាន​ប្រកាស​ឡើង​នោះ​ទេ​។ ប្រសិនបើមានការបច្ចុប្បន្នភាពណាមួយ យើងនឹងជូនដំណឹងដល់ភាគីពាក់ព័ន្ធរបស់យើងនៅពេលដ៏សមស្រប»។

គេ​មើលឃើញ​ថា​ ការ​ពិភាក្សា​គ្នា​លើ​បញ្ហា​ច្របាច់​បញ្ញូល​គ្នា​នេះ ធ្វើ​ឡើង​ក្រោយក្រុមហ៊ុនទាំង​២​ បាន​ឯកភាព​គ្នា​កាល​ពី​ខែ​មីនា ដើម្បីស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យ​រថយន្តអគ្គិសនី​ ខណៈក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោក ​កំពុង​​រង​ការប្រកួតប្រជែងដ៏​ក្លាំង​ក្លា​លើ​វិស័យ​រថយន្តអគ្គិសនី​ ជា​ពិសេស​ពី​ក្រុមហ៊ុន​ដៃគូប្រកួតប្រជែង​មក​ពី​ចិន ដូចជាក្រុមហ៊ុន​ BYD ជាដើម​។ ជាឧទាហរណ៍ ក្រុមហ៊ុនផលិតរថយន្ត​ Volkswagen កំពុងពិចារណាបិទរោងចក្រអាល្លឺម៉ង់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយសារ​តែពិបាក​ក្នុង​ការ​បន្ត​ការ​ប្រកួត​ប្រជែង​។

កាលពីខែមុន ក្រុមហ៊ុន​ Nissan បានប្រកាសកាត់បន្ថយការងារចំនួន ៩ ០០០ កន្លែង​ ​បន្ថយការព្យាករ​ការលក់រថយន្ត​របស់ខ្លួន ហើយបាននិយាយថា ​ខ្លួន​នឹងកាត់​សមត្ថភាពផលិតកម្មសកលចំនួន ២០​ ភាគរយ ខណៈ​ការ​លក់ធ្លាក់ចុះ​។ ​

​គួរ​គូស​បញ្ជាក់ថា​ ចិនបានវ៉ាដាច់​ជប៉ុនក្លាយ​ជាប្រទេស​នាំចេញរថយន្តដ៏ធំបំផុតជាង​គេ​របស់ពិភពលោកក្នុងឆ្នាំ ២០២៣​ ដោយសារ​ភាព​លេចធ្លោនៃ​រថយន្តអគ្គិសនី​របស់​ប្រទេស​នេះ​។

ចំពេលដែល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​ ក្រុមហ៊ុន Honda បានប្រកាសផែនការ​កាល​ពី​ខែឧសភា​ ដើម្បី​វិនិយោគទ្វេដងលើរថយន្តអគ្គិសនីដល់ទៅ ៦៥ ប៊ីលាន​ដុល្លារ​ ត្រឹម​ឆ្នាំ​ ២០៣០​។ នាពេល​កន្លង​មក​ ក្រុមហ៊ុន​ Nissan ក៏​បានបង្ហាញពីមហិច្ឆតាស្រដៀងគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជាគួរមានយន្តការអ្វីខ្លះ ដើម្បីរក្សាតម្លៃគ្រាប់ស្វាយចន្ទីឱ្យមានស្ថិរភាព

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

វៀតណាម និងចិន​​​លុបចោលជើងហោះហើរ ខណៈព្យុះទីហ្វុង​វីពផា បន្តបក់បោក

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ប៉ូលិស​ថៃ ចាប់ខ្លួន​បុរស​ជប៉ុនមកពិន័យ​ ក្រោយ​បើកម៉ូតូទាំងអាក្រាត​កាយ នៅទីសាធារណៈ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ណេតាន់យ៉ាហ៊ូ ពុល​ចំណី លុបចោល​ការ​ផ្ដល់​សក្ខីកម្ម​នៅតុលាការ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

ព័ត៌មានជាតិ៤០ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៤ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម