ព័ត៌មានអន្ដរជាតិ
Mitsubishi ពិចារណាមិនចូលរួមជាមួយ Nissan-Honda លើការច្របាច់បញ្ចូលគ្នា
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors កំពុងពិចារណាមិនចូលរួមលើការច្របាច់ចូលគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Nissan និង Honda។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រភពបានប្រាប់រ៉យទ័រ ជាអនាមិកថា ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបន្តចុះបញ្ជី ខណៈបន្តទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំង២។
ការវិវត្តចុងក្រោយនេះ នេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និង Honda កាលពីឆ្នាំមុន បាននិយាយថា ពួកគេនឹងចាប់ផ្តើមការពិភាក្សាជាផ្លូវការលើការរួមបញ្ចូលគ្នា ដែលអាចបង្កើតក្រុមរថយន្តធំជាងគេទី៣របស់ពិភពលោក ជាមួយនឹងផលិតកម្មរថយន្តប្រចាំឆ្នាំ ៧,៤ លានគ្រឿង។

ក្រុមហ៊ុន Mitsubishi Motors ដែលក្រុមហ៊ុន Nissan កាន់កាប់ភាគហ៊ុន ២៤ ភាគរយ ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តនៅខែនេះ ថាតើក្រុមហ៊ុនមានគម្រោងចូលរួមដែរឬទេ។
កាសែត Yomiuri បានរាយការណ៍នៅថ្ងៃសុក្រផងដែរថា ក្រុមហ៊ុន Mitsubishi Motors ពិចារណាមិនចូលរួម ដោយបារម្ភថា ខ្លួនពិបាកនឹងជះឥទ្ធិពលលើការសម្រេចចិត្តគ្រប់គ្រងណាមួយ ព្រោះតែទំហំក្រុមហ៊ុនរបស់ខ្លួនតូច។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Nissan និង Honda បាននិយាយកាលពីខែធ្នូថា ពួកគេមានបំណងបញ្ចប់ការពិភាក្សារបស់ខ្លួននៅខែមិថុនា ឆ្នាំ ២០២៥ មុនពេលបង្កើតក្រុមហ៊ុនមេនៅខែសីហា ឆ្នាំ ២០២៦ នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនទាំង២ នឹងត្រូវបានលុបចោល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


